ព័ត៌មានជាតិ

លោកយាយ ម៉ៅ ហួង ចែកអំណោយដល់ជនងាយរងគ្រោះ ខណៈធ្វើបុណ្យកឋិនទានដង្ហែទៅវេរប្រគេនវត្តពោធិអង្គម្រេញ

ភ្នំពេញៈ ជារៀងរាល់ឆ្នាំឲ្យតែដល់ពេលចេញព្រះវស្សាគេតែងសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋតែងតែនាំគ្នាធ្វើបុណ្យកឋិនទានដើម្បីប្រមូលបច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ដើម្បីយកបច្ច័យទៅកសាងសមិទ្ធផលនានានៅក្នុងវត្ត ឬ កសាងព្រះវិហារសាលាឆាន់ជាដើម។

លោកយាយឧបាសិកាអ៉ឹងហ៊ុយហួង ហៅម៉ៅហួង ព្រមទាំងកូនចៅបានរៀបចំមូលមតិគ្នាជាឯកឆន្ធធ្វើបុណ្យកឋិនទានដើម្បីដង្ហែទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមានៅវត្តពោធិអង្គម្រេញស្ថិតភូមិត្រពាំងស្មាច់ឃុំម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល ដែលកំពុងមានការខ្វះខាត។

ពិធីចែកអំណោយនេះធ្វើនៅគេហដ្ឋានរបស់លោកយាយ ម៉ៅ ហួង សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០១៦ ដែលមានការអញ្ជើញចូលរួមពីលោក វ៉ាន់ ផន ចៅសង្កាត់ច្រាំចំរេះទី២ លោកយាយ អ៉ឹង ហ៊ុយហួង ហៅម៉ៅហួង និងកូនចៅជាច្រើននាក់ទៀត។ នៅក្នុងអង្គកឋិនទានដើម្បីដង្ហែទៅវត្តខាងលើនេះមហាឧបាសិកាអ៉ឹងហ៊ុយហួងបានធ្វើទៀនចែកជាអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ចាស់ៗនិងបងប្អូនទីទ័លក្រចំនួន២១គ្រួសាររស់នៅក្នុងសង្កាត់ច្រាំចំរេះ២ផងដែរ។

ក្រុមគ្រួសារមហាឧបាសិកាអ៉ឹងហ៊ុយហួង បានឱ្យដឹងថា បច្ច័យទាំងអស់ដែលបានមកពីបងប្អូននិងសប្បុរសជនដែលមានសទ្ធាជ្រះថ្លាចូលជាបច្ច័យពាក់កណ្តាលយកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយដល់កុមារកម្ពុជាហើយមួយផ្នែកទៀតប្រគេនដល់ព្រះសង្ឃនៅវត្តខាងលើ៕

https://youtu.be/u4sj0UXXl0o

photo_2016-10-22_20-43-46photo_2016-10-22_20-43-50photo_2016-10-22_20-43-57photo_2016-10-22_20-44-00photo_2016-10-22_20-44-02photo_2016-10-22_20-44-04photo_2016-10-22_20-44-09photo_2016-10-22_20-44-19

មតិយោបល់