ភ្នំពេញៈ ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពសម្រស់ ស្រស់បំព្រង សមជារាជធានីដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងមមាញឹកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនជាបន្តបន្ទាប់ ក្នុងនោះការជួសជុលកែលម្អសួនច្បារក៏ជាចំណុចអត្តភាព ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ផងដែរ។
ជាក់ស្តែងសម្រាប់សួនច្បារភិរម្យភាសាអ៊ូហៅង៉ុយ ពេលនេះរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងជួលយ៉ាងមមាញឹក ដោយការដ្ឋានសម្រេចបាន៩០ភាគរយហើយ។នេះបើតាមការបង្ហាញឲ្យឃើញតាមរយៈបណ្តាញសង្គមហ្វេកបុករបស់លោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ ដែលក្នុងបណ្តាញសង្គមនេះបានសរសេរថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងកែលម្អសួនច្បារភិរម្យភាសាអ៊ូហៅង៉ុយ ដោយគិតត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ នេះការដ្ឋានជារួមសម្រេចបាន ៩០ភាគរយ ហើយក្នុងនោះរួមមានការងារ ក្រាលក្រានីត ៩៥ភាគរយ សួនច្បារ៨៥ភាគរយចំណតរថយន្ត៣៥ភាគរយ និងបង្គន់អនាម័យ១០ភាគរយ ៕
មតិយោបល់