ព័ត៌មានជាតិ

ចាស់ស្ទាវម្នាក់ស្រវឹងស្រា ជេរផង កាប់ផង បណ្តាលឲ្យជនរងគ្រោះម្នាក់របួសចំដោះធ្ងន់ធ្ងរ

កណ្តាលៈ ចាស់ស្ទាវម្នាក់អាយុ ៥៦ឆ្នាំទៅហើយ បានផឹកស្រាស្រវឹង ហើយស្រែកជេរបុរសម្នាក់ បណ្តាលឲ្យកើតអំពើហិង្សាឡើង ក្រោយមកជនបង្កដែលជាចាស់ស្ទាវរូបនោះ បានយកកំបិតចិតបន្លែចាក់លើជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់។

ហេតុការណ៍ហិង្សាដោយចេតនានេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង៣០នាទីរសៀល នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ មៀន យ៉េន ភេទប្រុស អាយុ៣៣ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល រងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យភ្នំពេញ ចំណែកជនល្មើសឈ្មោះ ក្តាម ហ៊ ភេទប្រុស អាយុ៥៦ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៤និង៣០នាទីរសៀល ឈ្មោះ ក្តាម ហ៊ ស្រវឹងស្រាស្រែកជេរ ឈ្មោះមៀន យ៉េន ដោយគ្មានមូលហេតុ ហើយឈ្មោះមៀន យ៉េន ក៏ខឹងរួចទាញដំបងរកវាយឈ្មោះក្តាម ហ៊ តែត្រូវឈ្មោះក្តាម ហ៊ ទាញកាំបិត ចិតបន្លែចាក់ទៅលើឈ្មោះមៀន យ៉េន ចំក្រោមដោះខាងស្តាំមួយកាំបិតបណ្តាលឲ្យមុត រងរបួសជាទំងន់។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យភ្នំពេញ ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនយកមកប៉ុស្តិ៍ ដើម្បីចាត់ការតាមនិតិវិធី៕

photo_2016-10-22_22-01-50photo_2016-10-22_22-01-54photo_2016-10-22_22-01-56

មតិយោបល់