កណ្ដាលៈ នៅសាលប្រជុំសាលាខេត្តកណ្តាលនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នេះ បានរៀបចំពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តថ្មី។
ក្នុងពិធីតែងតាំងនោះ ក្រោអធិបតីភាពលោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមន្រ្តីក្រសួងជាច្រើនផងដែរ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ដោយតម្រូវឲ្យលោក ប៉ាវ ផល្លា អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត ត្រូវផ្លាស់ចេញទៅបម្រើការងារនៅកន្លែងផ្សេង ហើយត្រូវបានតែងតាំងជំនួសដោយ លោក លឹម ចាន់សុភី ដែលជាអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ទទួលបន្ទុកផ្នែកសំណង់ ឡើងជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល៕
មតិយោបល់