ព័ត៌មានអន្តរជាតិ

ថៃចាប់នាយរងប៉ុស្តិ៍អូរអន្លួកម្នាក់ ចោទពីបទចរាចរគ្រឿងញៀន

ថៃៈ នគរបាលវរការពារព្រំដែនគោក៨១៩ ប៉ុស្តិ៍អូរអន្លួកម្នាក់ ត្រូវបានទាហានឈុតខ្មៅថៃ ចាប់ខ្លួនកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នៅមុខផ្សារសួនស៊ុ ស្ថិតឃុំសុតន់ ស្រុកសយដាវ ខេត្តចាន់បូរី ប្រទេសថៃ។

ជនសង្ស័យដែលទាហានថៃឃាត់ខ្លួននោះ ឈ្មោះ ជា ឧបទេវរិទ្ធ មុខងារនាយរងប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែន អូរអន្លួគ ស្ថិតក្នុងឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

តាមរបាយការណ៍របស់សមត្ថកិច្ចថៃបញ្ជាក់ថា ទាហានកងរយលេខ522 ឈុតខ្មៅថៃដែលមានទីតាំងនៅទល់មុខ និងប៉ុស្តិ៍អូអន្លួគ បានឃាត់ខ្លួនជនជាតិថៃម្នាក់ ដោយឆែកឃើញថ្នាំញៀនប្រភេទគ្រាប់ចំនួន១៤៩គ្រាប់ យកធ្វើការសាកសួរ។

ក្រោយពីធ្វើការសាកសួរ ជនជាតិថៃម្នាក់រូបនោះបានឆ្លើយថា ថ្នាំញៀននេះ ខ្លួនបានយកពីក្នុងកែបម៉ូតូរបស់ឈ្មោះ ជា ឧបទេវរឹទ្ធ ដែលបញ្ឈរចតទុកនៅមុខផ្សារសួនស៊ុ។ បន្តិចក្រោយមកឈ្មោះ ជា ឧបទេវរឹទ្ធ ចេញពីក្នុងផ្សារ ក៏ត្រូវទាហានកងរយឈុតខ្មៅថៃ ចាប់ខ្លួនតែម្តង ដោយចោទពីបទចរាចរសារធាតុគ្រឿងញៀនឆ្លងដែន។

បញ្ចាក់ ៖ ជនជាតិថៃ ដែលទាហានថៃចាប់ខ្លួន ដោយមានវត្ថុតាងគ្រឿងញៀនជាប់ខ្លួន ត្រូវថៃដោះលែង ប៉ុន្តែសម្រាប់លោក ជា ឧបទេវរឹទ្ធ ដែលគ្មានវត្ថុតាងគ្រឿងញៀនជាប់ខ្លួនផង ត្រូវសមត្ថកិច្ចថៃឃុំខ្លួន ដើម្បីធ្វើការស្រាវជ្រាវទៅវិញ៕

photo_2016-10-24_11-44-07photo_2016-10-24_11-44-02photo_2016-10-24_11-44-04photo_2016-10-24_11-04-22photo_2016-10-24_11-04-13photo_2016-10-24_11-04-15

មតិយោបល់