ភ្នំពេញៈ នៅមុនបន្តិចកម្លាំងនគរបាលខណ្ឌចំការមនបានឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីពួកគេបានជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ គ្មានស្លាកលេខ ធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាក IPhone 6 Plus ពណ៌ស ពីជនរទេស ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស នៅចំណុចស្កុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ធី វណ្ណៈ អាយុ២១ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ទី២ឈ្មោះ ឃឿន វឌ្ឍនៈ អាយុ១៩ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕




មតិយោបល់