ព័ត៌មានបច្ចេកវិទ្យា

អតីត CEO របស់ Microsoft ទម្លាយរឿងចង់ទិញ Facebook

អាមេរិកៈ អតីតនាយកប្រតិបត្តិ Microsoft បានទម្លាយនូវព័ត៌មានសម្ងាត់ និងអស្ចារ្យបំផុត គឺ Microsoft បានចរចាទិញ Facebook ប៉ុន្តែត្រូវបាន Mark Zuckerberg ច្រានចោល និងមិនព្រមលក់ ខណៈដែល Microsoft មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Facebook ចំនួន ១.៦ភាគរយ។

លោក Steve Ballmer អតីតនាយកប្រតិបត្តិ Microsoft បានថ្លែងឲ្យដឹងនៅក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CNBC នាថ្មីៗនេះថា ក្រុមហ៊ុន Microsoft បានស្នើទិញបណ្ដាញសង្គមយក្ស Facebook ក្នុងតម្លៃ ២៤ពាន់លានដុល្លារអាមេរិក ដែលការស្នើសុំទិញនោះ ត្រូវបានធ្វើឡើងតាំងពី ៦ឆ្នាំមុន ពោលគឺតាំងពី Facebook មិនទាន់ដាក់លក់ IPO បានលុយជាង ១០០ពាន់លានដុល្លារអាមេរិក។

លោក Ballmer មិនបានទម្លាយឲ្យដឹងថា អ្នកផ្ដើមគំនិតទិញ Facebook ជានរណាទេ ប៉ុន្តែបើតាមការប៉ាន់ប្រមាណគឺប្រហែលជាលោក Bill Gates ស្ថាបនិក Microsoft និងបច្ចុប្បន្នជាកំពូលមហាសេដ្ឋី ដែលមានលុយច្រើនជាងគេបំផុតនៅក្នុងលោក៕

លោក Steve Ballmer អតីតនាយកប្រតិបត្តិ Microsoft
លោក Steve Ballmer អតីតនាយកប្រតិបត្តិ Microsoft

មតិយោបល់