ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីរក្សាទុកដែកកែច្នៃកាច់បំបែកសោ កម៉ូតូ

ភ្នំពេញៈ ជនសង្ស័យ៣នាក់ត្រូវកម្លាំងអន្តរាគមន៍រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនខណៈពួកគេរក្សាទុក ដែកកែច្នៃកាច់បំបែកសោ កម៉ូតូនៅជាប់ខ្លួនកាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខខារ៉ាអូខេ ញ៉ូស្តា ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់ ទី១ឈ្នោះ ហេង សុគន្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងដែក សព្វថ្ងៃស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី២ឈ្មោះ ផាន់ រិទ្ធធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ សព្វថ្ងៃស្នាក់នៅផ្ទះជួល ភូមិជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដកហូតបានឧបករណ៍កាច់បំផ្លាញមេសោ និងទី៣ឈ្នោះ អំ វិរៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ សព្វថ្ងៃស្នាក់នៅភូមិ ជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាមុននឹងឃាត់ខ្លួនជនសង្ស័យខាងលើ គឺកម្លាំងអន្តរាគមន៍រាជធានីភ្នំពេញ ចុះជួយខណ្ឌសែនសុខបានធ្វើការល្បាតក្នុងមូលដ្ឋានលុះមកដល់ចំណុចខាងលើក៏ប្រទេះឃើញជនសង្ស័យ ៣នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DH-0672 មិនពាក់មួកសុវត្ថភាព មានកាសង្ស័យបានឃាត់ត្រួតពិនិត្យនិងឆែកឆេក៏ឃើញមានដែកកែច្នៃសម្រាប់កាច់បំបែកសោ កម៉ូតូ១និងសោជញ្ជៀន១ នៅជាប់ខ្លួនពេលនោះសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាឧបកណ៍ល្មើសច្បាប់នេះពិតជារបស់ខ្លួនមែនតែពួកគេមិនបានធ្វើសកម្មភាពអ្វីទេ ហើយបច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

ករណីចោរកម្មករណីចោរកម្មករណីចោរកម្មករណីចោរកម្ម

មតិយោបល់