ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងបរិស្ថានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តសហការដោះស្រាយបញ្ហាដោយស្មារតីទទួលខុសត្រូវខ្ពស់

ព្រះសីហនុៈ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំស្តីពីការងារដោះស្រាយបញ្ហាដីធ្លី ក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ រាម ដែលស្ថិតក្នុងភូមិសាស្ត្រឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យតាមដានដំណើរការវាស់វែងនិងកំណត់អត្តសញ្ញាណក្បាលដីប្រជាពលរដ្ឋ ដែលបាននិងកំពុងរស់នៅ និងអាស្រ័យផលលើដី ដែលមានផលប៉ះពាល់ ក្នុងតំបន់វិនិយោគអភិវឌ្ឍន៍។

ក្រោយពីប្រមូលផ្ដុំនូវមតិយោបល់ពីសំណាក់តំណាងក្រសួង ស្ថាប័ន ក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត អភិបាលស្រុក មន្ទីរជំនាញជុំវិញខេត្ត និងមេឃុំពាក់ព័ន្ធ លោកបានបញ្ជាក់នូវជំហរក្នុងការដោះស្រាយបញ្ហាដីធ្លី ដោយឈរលើគោលការណ៍ច្បាប់ បទដ្ឋានបច្ចេកទេស គោលនយោបាយរបស់រាជរដ្ឋាភិបាល និងតម្កល់ផលប្រយោជន៍ប្រជាជនក្នុងមូលដ្ឋានជាធំ ហើយលោកក៏បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តសហការដោះស្រាយបញ្ហាដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបន្តនីតិវិធីនិងដាក់ជូនគណៈកម្មាធិការជាតិដោះស្រាយទំនាស់ដីធ្លី ពិនិត្យនិងសម្រេចតាមគោលការណ៍របស់រាជរដ្ឋាភិបាល៕

photo_2016-10-24_19-20-38photo_2016-10-24_19-20-44

មតិយោបល់