ព័ត៌មានជាតិ

កំលាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកក្រគរ ចាប់ខ្លួនជនសង្ស័យ ០២នាក់ និងគ្រឿងញៀន ០៥កញ្ចប់

ពោធិ៍សាត់: កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកក្រគរ នៅថ្ងៃទី២៤ ខែតុលាបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ស្វាយស និង ប៉ុស្តិ៍ឈើតុំដឹកនាំដោយលោក វរសេនីយត្រីម៉ោល សុទ្ធអធិការងទទួលផែនយុត្តិធ៌ម បានចុះបង្ក្រាបមុខសញ្ញាប្រើប្រាស់ ចែកចាយ និងជួញដូរសារធាតុញឿនខុសច្បាប់ បាន០២នាក់ តាមបញ្ជារបស់លោកតន់ សីហតេជ ព្រះរាជអាជ្ញាអមសាដំបូងខេត្តពោធិ៍សាត់ ខណ:ជនសង្ស័យ ០២នាក់ទៀត កំពុងគេចខ្លួន។

ជនសង្ស័យទាំង ០៤នាក់ជាមុខសញ្ញាប្រើប្រាស់ ចែកចាយ និងជួញដូរ សារធាតុញៀនខុសច្បាប់ ដោយទី១-ឈ្មោះ ខន ធី អាយុ ២៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ បច្ចុប្បន្ន នៅភូមិត្រពាំងស្នួល ឃុំស្វាយស ស្រុកក្រគខេត្តពោធិ៍សាត់ និងបានធ្វើការឆែកឆេរលំនៅដ្ឋាន មានដាវដាមូរ៉ៃ ចំនួន ០២ ( មេចែកចាយ និងជួញដូរធំ ) ទី២-ឈ្មោះ ឈន សុខា ហៅ ឆែង អាយុ ៣៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ការឆែកឆេរ លំនៅដ្ឋានរបស់ជនសង្ស័យយើងរកឃើញ ម្សៅក្រាមពណ៌ ស ថ្លា ៥ កញ្ចប់តូច-ដបសំរាប់ជក់ ចំនួន ០៣-ប្រដាប់អាលុយមីញូមចំនួន ០១បំពង់តូច។

ទី៣-ឈ្មោះ ភី សុភ័ក្រ អាយុ ២១ឆ្នាំភេទប្រុស ជនជាតិខ្មែរ-បច្ចុប្បន្ន ភូមិទួលត្បែង ឃុំឈើតុំ ( គេចខ្លួន) និងទី៤-ឈ្មោះ ថន ចាន់ណាក់ អាយុ ២៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ-បច្ចុប្បន្ន ភូមិកាប៉ះ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (គេចខ្លួន)។ ជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរៀបចំនិតិវិធីបញ្ជូនទៅតុលាការ៕

photo_2016-10-24_19-56-00

photo_2016-10-24_19-56-02

photo_2016-10-24_19-56-04

photo_2016-10-24_19-56-07

មតិយោបល់