នៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នេះតារាសម្តែង លោក សាវិន ហ្វីលីព ត្រូវបានបញ្ជូនសង្គ្រោះបន្ទាន់ នៅពេទ្យកាល់ម៉ែត បន្ទាប់ពីស្លឈាមឡើងខ្លាំងដល់ ១៨ បណ្តាលឲ្យបេះដូងធ្វើទុក្ខខ្លាំង ។
នេះមិនមែនជាលើកទី១នោះទេ ក្នុងឆ្នាំ២០១៦ នេះដែរ តារាសម្តែង សាវិន ហ្វីលីព មានបេះដូង ធ្វើទុក្ខនោះ គេនៅចាំបានថា កាលពីខែ មុននេះ តារាសម្តែង ដែលទទួលបានភាពយន្ត ហូលីវ៉ូតក៏មានបញ្ហាដូចគ្នានេះដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះ កូនស្រី តារាសម្តែង សាវិន ហ្វីលីព នាង វីរីយ៉ា បានប្រាប់ Post News ឲ្យដឹងថា ប៉ារបស់នាង បានចូលសង្រោះបន្ទាន់កាល់ម៉ែតទៀតពេលនេះ ស្លឈាមទ្បើងខ្លាំងដល់១៨ បេះដូងបុកលឿនណាស់ សង្ឃឹមតិចណាស់កំពុងនៅសង្រ្គោះបន្ទាន់។
វីរីយ៉ា បានបន្តទៀតថា ប៉ារបស់នាងបានធ្វើទុក្ខបេះដូងពេលបើកទ្បាន បន្ទាប់ពីញាំ អាហារមួយកន្លែង នៅកោះពេជ្ររួច។
កូនស្រីបណ្តូលចិត្ត តារាសម្តែង សាវិន ហ្វីលីព បានបន្ថែមទៀតថា ប៉ារបស់នាងគាត់ប្រឹងបើកទ្បានទាំងឈាមកំពុងទ្បើងដល់១៨ រត់ចូលគ្លីនិកមួយនៅក្រោយវាំងឲ្យជួយ រួចហៅទ្បានសាមុយមកជួយ ដើម្បីដឹកទៅសង្គ្រោះបន្ទាន់នៅកាល់ម៉ែត៕


មតិយោបល់