ភ្នំពេញៈ កាលពីយប់ថ្ងៃទី២៤ តុលា តារាសម្ដែងជើងចាស់លោកសាវិន ហ្វីលីព ត្រូវបានក្រុមគ្រូពេទ្យធ្វើការសង្គ្រោះយ៉ាងយកចិត្តទុកដាក់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីលោកធ្វើទុក្ខបេះដូង និងផ្លូវដង្ហើមជាលើកទី២។ មកទល់ពេលនេះ បើទោះជាអាការៈរបស់លោកត្រូវបានធូរស្បើយ តែជំងឺពិតប្រាកដរបស់លោក នៅតែមិនទាន់មានការប៉ាន់ស្មានពីសំណាក់ក្រុមវេជ្ជបណ្ឌិតជំនាញនៅឡើយទេ។
លោកសាវិន ហ្វីលីព បានផ្ដល់សម្ភាសន៍ក្រោយពីបានជួយសង្គ្រោះ និងដឹងខ្លួនថា លោកនៅតែមានសភាពថប់ៗបេះដូង និងអស់កម្លាំងដូចគ្រាដែលលោកធ្វើទុក្ខកាលពីលើកទី១គ្រាមុននៅឡើយ បើទោះជាសភាពបេះដូងរបស់លោកបានធ្វើចលនាជាថ្មី។ លោកថាខ្លួននៅតែស្រម៉ៃ និងមើលឃើញសេចក្ដីស្លាប់ បន្ទាប់ពីនៅសុខៗក៏មានអាការៈស្រឺតចុះខ្សោយ ព្រោះតែបេះដូងលែងធ្វើចលនាបែបនេះ។
យ៉ាងណាមិញ លោកថាគ្រូពេទ្យថាលោកអត់មានជំងឺបេះដូង ឬមានអាការៈផ្លូវដង្ហើមនោះទេ ទើបលោកកាន់តែមានការព្រួយបារម្ភនៅពេលសភាពធ្វើទុក្ខគឺមានអាការៈធ្ងន់ធ្ងរ តែការពិនិត្យសុខភាពពីក្រុមគ្រូពេទ្យតាំងពីលើកមុន មកទល់ពេលនេះ នៅតែរកមិនឃើញមូលហេតុ៕
https://www.youtube.com/watch?v=3ggX7ykF7x8
មតិយោបល់