ភ្នំពេញៈ នារីម្នាក់បើករថយន្តឡិចស៊ីស GS300 លឿនពេកជ្រុលចង្កួច បុករនាំងដែកបាក់ជាង២០ផ្ទាំង ហើយរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកម៉ូតូកង់បីពីរគ្រឿងដែលចតនៅចិញ្ចើមផ្លូវ រួមទាំងដើមឈើមួយដើមទៀត ទើបរថយន្តអស់ល្បឿន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៦ ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវលេខ ២៣២ ក្នុងសង្កាត់បឹងប្រលឹត ខណ្ឌ៧មករា ខាងជើងស្តុបពេទ្យចិន ប្រហែលហែល១០០ម៉ែត្រ។ អ្នកឃើញអ្នកឃើញហេតុការណ៍ផ្ទាលនិយាយថា គេឃើញរថយន្តឡិចស៊ីស GS300 មួយគ្រឿងពណ៌ ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2Q-7908 បើកបរដោយនារីម្នាក់បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅជើត្បូងទៅជើង ស្រាប់មកដល់ចំណុចកើតហេតុ ក៏រថយន្តនោះរេចង្កូតកាច់ឆ្វេងទៅបុកនឹងរនាំងដែកយ៉ាងពេញទំហឹងបណ្តាលឲ្យរនាំងដែកចែកទ្រូងផ្លូវបាក់ខូចខាតជាង២០ផ្ទាំង ហើយរថយន្តនៅតែមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកបន្ថែម និងម៉ូតូកង់៣ពីរគ្រឿងទៀត ដែលកំពុងចតចោលនៅចិញ្ចើមផ្លូវ រួមទាំងដើមឈើមួយដើមទៀត ទើបរថយន្តទៅមុខលែងរួច។
បន្ទាប់ពីកើតហេតុនារីជាអ្នកបើកបរថយន្តបង្ក ក៏បើកទ្វារចុះចេញពីរថយន្តរបស់គេ គេចចេញទៅបាត់ស្រមោលតែម្តង ។ រថយន្តបង្កហេតុត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយ៉ាល័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាលតាមផ្លូវច្បាប់៕
https://youtu.be/WnuLZfmbtb0
មតិយោបល់