ភ្នំពេញៈ ជនសង្ស័យម្នាក់បែកគំនិតយកម៉ូតូមិត្តភក្តិទៅលក់បាត់ ក្រោយពេលលង់ខ្លួនចាញ់ល្បែងហ្គេមណេត តែសំណាងមិនល្អត្រូវម្ចាស់ក្របួចឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២និង២០នាទី រសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅម្ដុំផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ គឹម លី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំផ្សារថ្មី ខណ្ឌដូនពេញ។
បើតាមការរៀបរាប់ពីម្ចាស់ម៉ូតូឈ្មោះ កែវ ស៊ីណា ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប ស្នាក់នៅចាក់អង្រែលើ ខណ្ឌមានជ័យបានឲ្យដឹងថា កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ២៣ ខែឆ្នាំដដែល រូបគេនិងជនសង្ស័យបាននាំគ្នាមកផឹកស៊ីនៅផ្ទះ មិត្តភក្តិស្ថិតនៅក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណៈដែលកំពុងតែផឹកស៊ីជនសង្ស័យបានខ្ចីម៉ូតូខ្លួនថាទៅទិញ បារីជក់ហើយក៏ទៅបាត់រហូតដោយចាំបាត់ៗ ខ្លួនបានដើររករហូតដល់ម៉ោង ៣ ទាបភ្លឺតែនៅតែមិនឃើញ លុះមកដល់ម៉ោងកើតហេតុខាងមានគេតេប្រាប់ថា បានឃើញជនសង្ស័យចូលបន្ទប់ជួលនូវម្ដុំផ្សារថ្មី ភ្លាមនោះខ្លួនបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យដើម្បីចាប់ជនសង្ស័យយមកសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកម៉ូតូទៅបញ្ចាំពិតប្រាកដមែនដោយក្នុងតម្លៃ ១៣០ ដុល្លារ នៅម្ដុំផ្សារតូច ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌទួលគោក ចំពោះម៉ូតូដែលជនសង្ស័យយកទៅបញ្ចាំម៉ាកហុងដាឌ្រីម ឆ្នាំ ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ONG 113.1.007។
បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យកាត់ទោសតាមនិតិវិធីច្បាប់៕
https://youtu.be/h9tWhAV3CMs
មតិយោបល់