កណ្តាលៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឪពុកម្តាយរបស់នារីរងគ្រោះ ថាបានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះដែលមានសតិមិនសូវគ្រប់ បានសម្រេចរហូតមានផ្ទៃពោះ៥ខែ ខណៈដែលខ្លួនជាជនសង្ស័យស្រវឹងស្រា គ្មានផ្ទះដេក បានមកសុំផ្ទះរបស់ជនរងគ្រោះដេក។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែ១០ ឆ្នាំ២០១៦។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនខាងលើនេះមានឈ្មោះ ប៉ោក ទុយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតភូមិត្រពាំង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ដែលបច្ចុប្បន្ន ស្នាក់នៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកនារីរងគ្រោះមានឈ្មោះ វ.ស.រ.វ អាយុ២១ឆ្នាំ (មានផ្ទៃពោះ៥ខែ មានសតិមិនប្រក្រតី) ស្នាក់នៅភូមិព្រែកហូរ
លិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
យោងតាមការឲ្យដឹងថាពីគ្រួសាររបស់ជនរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង១១និង៥០នាទីយប់ មិនចាំថ្ងៃ ក្នុងខែឧសភា ឆ្នាំ២០១៦ ជនសង្ស័យបានផឹក ស្រាស្រវឹងជោគខ្លួន ពេលលុះទៅដល់ផ្ទះយប់ពេកត្រូវ បងប្អូនបិទទ្វារចោល ក៏បានទៅសុំផ្ទះជនរងគ្រោះដេក(រំលង១ផ្ទះ) ដោយផ្ទះជនសង្ស័យ និងជនរងគ្រោះនៅ ជិតគ្នា លុះដល់ពេលយប់ជ្រៅជនល្មើសបានចូលទៅធ្វើសកម្មភាព ចាប់រំលោភសេពសន្ថេវៈទៅលើជនរងគ្រោះបានសម្រេចចំនួន១ដង ព្រោះជនសង្ស័យបាន ដេកនៅគ្រែជាប់គ្រែជនរងគ្រោះដែរ នៅពេលនោះ ឪពុកម្តាយជនរងគ្រោះ ក៏បានដឹងហេតុការណ៍នេះដែរ តែមិនមានធ្វើការ ប្តឹងសមត្ថកិច្ចនោះទេ ដោយយល់ថាកូនខ្លួនជាមនុស្សវិកលចរិក លុះប៉ុន្មានខែក្រោយមក ជនរងគ្រោះមានផ្ទៃពោះកាន់តែធំឡើងៗ ទើបនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ម្តាយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារ ភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភទៅ លើជនរងគ្រោះពិតប្រាកដមែន ដោយសារខ្លួនស្រវឹងស្រា ចំពោះបញ្ហាគ្រឿងញៀនវិញ ខ្លួនមិនធ្លាប់ប្រើប្រាស់ឡើយ ហើយបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់