ព័ត៌មានជាតិ

គ្រូបង្រៀន​វិទ្យាល័យ​ម្នាក់​ស៊ី​សិស្ស​ឯង​រាប់​ភ្លេច​ទាំង​មិន​ទាន់​គ្រប់​អាយុ តែ​មិន​ជាប់គុក​ (Video Inside)

​គ្រូបង្រៀន​វិទ្យាល័យ​ម្នាក់​ត្រូវបាន​គេ​រកឃើញ​ថា​មាន​ទំនាក់ទំនង​ស្នេហា និង​រួម​ភេទ​បាន​សម្រច​ជាមួយ​នឹង​សិស្ស​ស្រី​របស់​ខ្លួន​ដែល​មិន​ទាន់​គ្រប់​អាយុ​នៅក្នុង​បន្ទប់​សណ្ឋាគារ​។ បើ​យោង​តាម​គេហទំព័រ​បរទេស​នានា​បានឲ្យដឹងថា គ្រូបង្រៀន​ដែល​ស៊ី​សិស្ស​ឯង​រូប​នោះ​មានឈ្មោះ Yen អាយុ ៤០ ឆ្នាំ មាន​ប្រពន្ធ​រួចទៅហើយ ហើយក៏​ជា​មន្ត្រី​យោធា និង​ធ្វើ​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ក្នុង​តំបន់ Taoyuan កោះ​តៃវ៉ាន់​ផងដែរ​។ តាម​ការស៊ីបអង្កេតរ​បស់​ប៉ូលិស​ឲ្យដឹងថា Yen បាន​ណាត់​ជួប និង រួមភេទ​ជាមួយ​កូនសិស្ស​របស់​ខ្លួន​ដែល​ទើបតែ​មាន​អាយុ ១៧ ឆ្នាំ​នៅក្នុង​បន្ទប់​សណ្ឋាគារ​ម្តង​ហើយ​ម្តងទៀត​។ មិនយូរប៉ុន្មាន​គ្រូបង្រៀន​រូបនោះ​ត្រូវបាន​ចាប់ខ្លួន បន្ទាប់​ពី​ឪពុក​ក្មេងស្រី​បាន​រកឃើញ​សារ​ទាក់ទង​គ្នា​រវាង yen និង​កូនស្រី​របស់​គាត់​។ ឪពុក​របស់​ក្មេងស្រី​បាន​ចោទ​ថា​លោក Yen រំលោភ​សេពសន្ថវៈ​កូនស្រី​របស់​គាត់ ប៉ុន្តែ​តុលាការ​បាន​សម្រេច​ឲ្យ Yen គ្មាន​កំហុស​ទៅវិញ​។ តុលាការ​កំពូល​បាន​លើកលែង​ទោស​ឲ្យ​លោក Yen បន្ទាប់ពី​បាន​រកឃើញ​សារ​ទាក់ទង​គ្នា​ដ៏​ផ្អែមល្ហែម​ជាង ១០,០០០ សារ​រវាង​លោក Yen និង​សិស្ស​របស់ខ្លួន​។ ដូច្នេះហើយ​តុលាការ​បាន​សម្រេច​ថា​នេះ​ជា​ករណី​ព្រមព្រៀង​ទាំងសងខាង គឺ​គ្មាន​ការបង្ខិតបង្ខំ​ឡើយ​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

2014-01-30_123500

មតិយោបល់