ព័ត៌មានជាតិ

Update: សមត្ថកិច្ចថា កុងទីន័រ ក្រឡាប់នៅខាងលិច លោកយាយម៉ៅ គ្មានមនុស្សរងរបួសទេ

កំពង់ស្ពឺ:រហូតមកទល់នឹងពេលនេះ សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ករណីក្រឡាប់រថយន្ត ជាច្រើនគ្រឿង នៅម្តុំជ្រោះពេជ្រនិល មិនមានមនុស្សរបួសទេ ពោល គឺរងការខូចខាត ត្រឹមរថយន្ត ប៉ុណ្ណោះ។

មន្ត្រីអាវុធហត្ថ បានប្រាប់ថា នៅម៉ោង០២:៣០នាទី រសៀលថ្ងៃទី២៩ មេសា ២០១៦ លើផ្លូវជាតិលេខ៤ ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយរថយន្ត ១គ្រឿង ម៉ាក ហ៊ីយាន់ដាយ ពណ៌ ស ពាក់ស្លាកលេខខាងមុខ ភ្នំពេញ 3A-5101និងលេខខាងក្រោយ កុងតឺន័រ ស្លាកលេខ ព្រះសីហនុ 4A-1038 បើកពីកើតទៅលិច មកដល់ចំណុចខាងលើ បានរអិល បណ្តាលឱ្យក្រឡាប់ ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្ត ដែលក្រឡាប់នោះ នៅចំណុចខាងលិច លោកយាយម៉ៅ ចន្លោះ គ.ម លេខ 102.103 ដោយក្នុងហេតុការណ៍នោះ បណ្តាលឱ្យខូូចខាតរនាំងផ្លូវ និងស្លាកសញ្ញាបត់ឆ្វេង ១ផ្ទាំង បង្គោលឡាក់ ១ដើម លុះក្រោយកើតហេតុ ២០នាទី ក៍មានរថយន្ត ០១គ្រឿងទៀត ម៉ាក ហ្វ៊ុយហ្សូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3B-2237 ក៏បានក្រឡាប់បន្តទៀត ដែលមានចម្ងាយពីគ្នា ៤០ម៉ែត្រ ហើយករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតថា ផ្តើមចេញពីមូលហេតុអ្វី តែបើតាមប្រភព ថា ទំនងជារអិលភ្លៀង និងបើកបរលឿនពេក៕

photo_2016-04-29_17-29-35 photo_2016-04-29_17-29-38 photo_2016-04-29_17-29-40 photo_2016-04-29_17-29-42 photo_2016-04-29_17-29-44 photo_2016-04-29_17-29-47

មតិយោបល់