ព័ត៌មានជាតិ

កម្មការិនីរោងចក្រកាត់ដេរ YW Garment ឆក់ចរន្តអគ្គិសនីរបួសធ្ងន់

ភ្នំពេញៈ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ YW Garment ម្នាក់ឆក់ខ្សែភ្លើងបណ្តាលឲ្យរងរបួសធ្ងន់ ខណៈពេលកំពុងវាយរន្ធឡេវបានឆ្លងខ្សែភ្លើងឆក់ដួលសន្លប់ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្នុងរោងចក្រខាងលើ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២១៧ ដែលកន្លែងទឹកលិចកន្លងមកដែលទើបនិងស្រក នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដោយមានអ្នកអង្គុយក្បែគ្នាបានប្រាប់ថា មើលម៉ាស៊ីនគ្នាដូចជារៀងស្រូបៗស្រាប់តែពេលនោះនារីរងគ្រោះបានមកដាក់ដៃនៅលើម៉ាស៊ីននោះ បានឆក់បណ្តាលឲ្យសន្លប់នៅកន្លែងភ្លាមៗ ត្រូវបានខាងរោងចក្របានដឹកតាមរថយន្តយកមកសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកសុខភាពដង្កោ។

នារីដែលរងគ្រោះខាងលើមានឈ្មោះ ផល ភក្តី អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ កើតហេតុខាងលើ មានស្រុកកំណើតនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ។ បច្ចុប្បន្ននារីរងគ្រោះខាងលើ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ៕

ឆក់ខ្សែភ្លើងឆក់ខ្សែភ្លើងឆក់ខ្សែភ្លើង

https://youtu.be/ePeR4NBv7uA

មតិយោបល់