ព័ត៌មានជាតិ

ចិន​និង​កូរ៉េខាងជើង​ជា​រឿង​ដែល​ជប៉ុន​ព្រួយបារម្ភ​បំផុត​

​ប៉េកាំង ៖ ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​នេះ​បាន​និយាយថា​ខ្លួន​កំពុង​ប្រឈមមុខ​នឹង​ការគំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​បញ្ហា​សន្តិសុខ​ជាតិ​របស់​ខ្លួន​ជាមួយនឹង​ប្រទេស​ជិតខាង​ទាំង​ពីរ​គឺ​កូរ៉េ​និង​ចិន​។​
​បើទោះជា​ចិន​និង​ជប៉ុន​ត្រូវ​បាន​ជាប់គាំង​នៅ​ក្នុង​ជម្លោះ​រវាង​កោះ Diaoyu នៅ​ភាគ​ខាងកើត​នៃ​សមុទ្រ​ចិន​ក៏​ដោយ​ប៉ុន្តែ​ចិន​ជា​ញឺក​ញយ​តែងតែ​ប្រើប្រាស់​នាវាច​រល្បា​ត​នៅតាម​ជុំវិញ​កោះ​ជម្លោះ​ដែល​ធ្វើឲ្យ​មាន​ហានិភ័យ​ខ្ពស់​នៃ​ជម្លោះ​ជាយថាហេតុ​។​ក៏​មាន​របាយការណ៍​មួយ​បាន​និយាយ​ផងដែរ​ថា​រឿង​ដែល​ជប៉ុន​មាន​ការព្រួយបារម្ភ​បំផុត​នោះ​គឺ​ប្រទេស​កូរ៉េខាងជើង​ដែល​នាំ​ឲ្យ​ជប៉ុន​កំពុង​និង​ព្យាយាម​សិក្សា​ស្រាវជ្រាវ​លើ​សមត្ថភាព​វិទ្យាសាស្ត្រ​របស់ខ្លួន​ក្នុង​ការរក​វិធី​ទប់ទល់​នឹង​គ្រាប់​មី​ស៊ី​ល​ដែល​អាច​នឹង​កើតឡើង​នា​ពេល​ណាមួយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ចាប់​តាំងតែ​ពី​លើក​ដំបូង​ដែល​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe បាន​ឡើងកាន់​តំណែង​លោក​បាន​ធ្វើ​ការប្តេជ្ញាចិត្ត​និង​សង្កត់ធ្ងន់​ទៅលើ​ការការពារ​ប្រទេស​។​នៅក្នុង​របាយការណ៍​ថ្មី​នេះ​បានឲ្យដឹងថាជ​ប៉ុនបា​ន​ចំណាយ​ខ្ទង់​ថវិការ​ជាតិ​សម្រាប់​វិស័យ​ការពារ​ប្រទេស​កើនឡើង​យ៉ាងគំហុក​បើ​ប្រៀបធៀប​ទៅនឹង​11​ឆ្នាំ​កន្លង​ទៅ​៕​
Japan

មតិយោបល់