ព័ត៌មានជាតិ

ស្លាប់ទាំងអាក្រាតកាយនៅក្នុងបន្ទប់ផ្ទះសំណាក់ អូយេស សង្ស័យករណីឃាតកម្ម

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ទី២៥ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីមានការប្រទះឃើញសាកសពស្ត្រីម្នាក់ ដេកស្លាប់ទាំងអាក្រាតកាយនៅលើគ្រែក្នុងបន្ទប់សេ២០ ជាន់ទី៣ ផ្ទះសំណាក់យីហោ អូយេស ដែលមានទីតាំងនៅតាមផ្លូវ១៣២ ទល់មុខវត្តនាគវ័ន្ត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយសមត្ថកិច្ចសង្ស័យថា ជាករណីឃាតកម្ម។

យោងតាមប្រភពព័ត៌មានពីបុគ្គលិកឈ្មោះ វ៉េន ស្រីនាង ភេទស្រី អាយុ២៦ឆ្នាំ មានមុខរបរជាអ្នករៀបបន្ទប់ នៅក្នុងផ្ទះសំណាក់អូយេស ខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០១៦ មានបុរសម្នាក់ បានជិះម៉ូតូឌុបមកជួលបន្ទប់លេខសេ២០ ខាងលើ លុះបានមួយម៉ោងក្រោយមក ស្រាប់តែមានស្ត្រីរងគ្រោះ ខាងលើបានមកដល់ និងបាននាំគ្នាស្នាក់នៅក្នុងបន្ទប់ខាងលើអស់រយៈពេលមួយយប់ ចំណែកបុរសដែលបានចូលមកស្នាក់នៅជាមួយនិងស្ត្រីរងគ្រោះរូបនោះ មិនដឹងថាចេញពីបន្ទប់ខាងលើនេះ តាំងពីពេលណាមកនោះទេ ។ រហូតដល់វេលាម៉ោង១២ ថ្ងៃទី២៥ខែតុលា ឆ្នាំ២០១៦ ដោយប្លែកមិនឃើញអ្នកទាំង២នាក់ ចេញមកខាងក្រៅ ក៏មានការងើយឆ្ងល់ ក៏បានយកសោរទៅចាក់បន្ទប់មើល ស្រាប់តែប្រទះឃើញសាកសពស្ត្រីរងគ្រោះខាងលើ បានដេកស្លាប់ទាំងអាក្រាតកាយនៅលើពូកក្នុងបន្ទប់ ដោយមានភួយរុំពីលើសាកសពនិងមានឈាមប្រឡាក់ផងដែរ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញចុះមកធ្វើការពិនិត្យតែម្តង។

ក្រោយពីទទួលបានសេចក្តីរាយការណ៍នេះរួចមក កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌដូនពេញ សហការជាមួយនិងនគរបាលជំនាញផ្នែកកោសល្យវិច្ឆ័យខណ្ឌនិងក្រុង ចុះមកធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុ ដើម្បីដឹងថាករណីនេះជាករណីអ្វីឲ្យប្រាកដ ប៉ុន្តែបើតាមការឲ្យដឹងពីសមត្ថកិច្ចបាន សន្និដ្ឋានជាជំហានដំបូងថា ករណីនេះអាចជាករណីឃាតកម្ម ព្រោះថានៅលើសាកសពមានស្នាមប្រឡាក់ដោយឈាម ។ ប៉ុន្តែព័ត៌មានលម្អិតយ៉ាងណានោះ Post News នឹងផ្សាយជូនពេលក្រោយបន្តទៀត ព្រោះថាខណៈនេះ សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវយ៉ាងម៉ដចត់ចំពោះហេតុការណ៍ខាងលើនេះ។

ប៉ុន្តែសូមបញ្ជាក់ផងដែរថា បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា ទីតាំងផ្ទះសំណាក់ខាងលើនេះ មិនបានយកអត្តសញ្ញាណរបស់ភ្ញៀវដែលចូលមកស្នាក់នៅ ក្នុងផ្ទះសំណាក់របស់ខ្លួនឲ្យបានត្រឹមត្រូវនោះទេ ជាក់ស្តែងដូចជាហេតុការណ៍ខាងលើ គឺសាកសពជនរងគ្រោះ ក៏ដូចជាអ្នកដែលចូលមកស្នាក់នៅជាមួយនិងជនរងគ្រោះ គឺមិនត្រូវបានស្គាល់នោះឡើយ ដោយសារតែទីតាំងខាងលើនេះ មានការធ្វេសប្រហែសបណ្តែតបណ្តោយតាមចិត្ត ទើបមានករណីខាងលើនេះកើតឡើយ៕

ឃាតកម្មឃាតកម្មឃាតកម្មឃាតកម្មឃាតកម្មឃាតកម្មឃាតកម្មឃាតកម្មឃាតកម្មឃាតកម្មឃាតកម្ម

មតិយោបល់