ព័ត៌មានជាតិ

រន្ធត់ណាស់! គ្រូបង្រៀនម្នាក់ត្រូវរថយន្ត Luxis RX300 បុកស្លាប់ភ្លាមៗ នៅក្រុងស្វាយរៀង

ស្វាយរៀង: នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧និង២០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១២៨-១២៩ ភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

រថយន្ដបង្កម៉ាក លុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-4609.
ជនរងគ្រោះឈ្មោះ នង ចិន្ត្រា ភេទប្រុស អាយុ ២៣ឆ្នាំ (ស្លាប់) មុខរបរគ្រូបង្រៀន បើកបរម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1G-6982 រស់នៅភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ដំណើររឿង៖ មុនពេលកើតហេតុគេរថយន្តបង្កធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចខាងលើ បុកម៉ូតូជនរងគ្រោះកំពុងចរាចរណ៍តាមផ្លូវ បណ្ដាលឲ្យមនុស្សខ្ទាតបោកក្បាលនឹងរថយន្តស្លាប់ភ្លាមៗ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យនគបាលចរាចរណ៍ នៃស្នងការដ្ឋាននគបាលខេត្ត ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នកបើករថយន្តបង្ករត់គេចបាត់ស្រមោល៕

មតិយោបល់