ភ្នំពេញៈ បង្គោលភ្លើងស្តុបថ្មីចំនួន ១០០ទីតាំងបាននិងកំពុងដំឡើងក្នុងរាជធានីភ្នំពេញហើយ ក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការចៃកា និងរដ្ឋបាលរាជធានីភ្នំពេញ ហើយគម្រោង ក៏នឹងដំឡើងកាមេរ៉ាចំនួន ២៦កន្លែងផងដែរ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការចៃកា និងរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៦ ក្រុមការងារការដ្ឋាន បាននិងកំពុងចាប់ផ្តើមដំឡើងបង្គោលភ្លើងស្តុបថ្មីចំនួន ១០០ទីតាំងក្នុងរាជធានីភ្នំពេញ។ សម្ភារៈ បរិក្ខារភ្លើងស្តុបទាំងនេះ ជាផលិតផលរបស់ក្រុមហ៊ុន Mitsubishi មកពីប្រទេសជប៉ុន ហើយគម្រោង ក៏នឹងដំឡើងកាមេរ៉ាចំនួន ២៦កន្លែង រួមនឹងត្រួតពិនិត្យបញ្ជាភ្លើងស្តុបចរាចរដោយប្រព័ន្ធស្វ័យប្រវត្តិនៅបន្ទប់ត្រួតពិនិត្យControl Room មួយ៕
មតិយោបល់