ព័ត៌មានជាតិ

Update៖ ស្ត្រីដែលអាក្រាតកាយដេកស្លាប់ក្នុងផ្ទះសំណាក់អូយេស សមត្ថកិច្ចថាជារឿងឃាតកម្ម

ភ្នំពេញៈ ក្រោយពីស្ត្រីម្នាក់ ត្រូវឃាតករកំបាំងមុខបញ្ចប់ជីវិតក្នុងផ្ទះសំណាក់អូយេស ពេលនេះសមត្ថកិច្ចបានបញ្ជាក់ថា ជាអំពើឃាតកម្មបន្ទប់ពីសមត្ថកិច្ចបានបញ្ចប់ការត្រួតពិនិត្យទៅលើសាកសពដោយឃើញមានស្នាមរឹតក។

សូមបញ្ជាក់ថាកាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំណុចផ្ទះសំណាក់យីហោអូយេសបន្ទប់C២០ ជាន់ទី៣ ផ្ទះលេខ១៧ ផ្លូវ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមការបំភ្លឺរបស់សន្តិសុខឈ្មោះ កុសល បានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងប្រហែល៤ និង៤០នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ គាត់ឃើញបុរសវ័យប្រហែល៣២ឆ្នាំម្នាក់ ស្លៀកពាក់ស៊ីវិល ពាក់អាវក្រណាត់ដៃវែង ពណ៌ក្រហមក្រឡាការ៉ូ ខោពណ៌ខ្មៅ ជើងវែង បានមកជួលបន្ទុប់ផ្ទះសំណាក់ពីឈ្មោះ ហ៊ីប សៅហ៊ី ដែលជាអ្នកគ្រប់គ្រងរួចក៏ឡើងទៅបន្ទប់កើតហេតុខាងលើបាត់ទៅ។លុះដល់វេលាម៉ោងប្រហែលជា៥ល្ងាចថ្ងៃដដែលស្រាប់តែឃើញនារីរងគ្រោះរូបនោះ មានអាយុប្រហែល២៨ឆ្នាំ ជិះម៉ូតូឌុបមិនចាំម៉ាកមកឈប់មុខផ្ទះសំណាក់រួចក៏ដើរឡើងទៅជាន់ទី៣បាត់រហូត។

សន្តិសុខរូបនោះបានបន្តទៀតថា លុះដល់ថ្ងៃទី២៥ ខែតុលា វេលាម៉ោង១១ព្រឹក នារីម្នាក់ឈ្មោះ ស្រី នាង ដែលជាអ្នកបោសសំអាតបន្ទប់ បានទៅគោះទ្វារហៅភ្ញៀវ បន្ទប់នោះតែមិនការឆ្លើយតបក៏នាំគ្នាទៅយកសោរបន្ទប់ចាក់មើលក៏បានឃើញនារីរងគ្រោះរូបនោះដេកស្លាប់បាត់ទៅហើយរួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចចម្រុះបានបង្កើតគណៈកម្មការត្រួតពិនិត្យទៅសាកសពនារីរូបនោះឃើញថាជាករណីឃាតកម្មយ៉ាងពិតប្រាកដ ដោយជនល្មើសធ្វើសកម្មភាពរឹតច្រប៉ាច់ក បណ្តាលឲ្យស្លាប់ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។

ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់នារីម្នាក់នៅក្នុងផ្ទះសំណាក់យីហោអូយេស នោះដែរសមត្ថកិច្ចបានបញ្ជាក់ថាដោយការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះសំណាក់ដែលអាងខ្លួនជាប៉េអឹមលើផ្ទៃប្រទេស មិនបានកត់ត្រាឈ្មោះឬអត្តសញ្ញាណរបស់ភ្ញៀវដែលចូលមកស្នាក់នៅបន្ទប់ផ្ទះសំណាក់របស់ខ្លួនពេលកើតរឿងឃាតកម្មដូច្នេះទើបធ្វើឲ្យការស្រាវក៏ដូចជាការស៊ើបរកអត្តសញ្ញាណរបស់សពជនរងគ្រោះមិនឃើញដូច្នេះតែម្តង។

សមត្ថកិច្ចមូលដ្ឋានសូមអំពាវនាវដល់ក្រុមគ្រួសារដែលសមាជិកដូចមានភិនភាគនេះសូមទៅពិនិត្យនៅវត្តស្ទឹងមានជ័យព្រោះសពបានបញ្ជូនទៅតម្កល់នៅទីនោះ៕

ឃាតកម្មឃាតកម្មឃាតកម្មឃាតកម្មឃាតកម្មឃាតកម្មឃាតកម្មឃាតកម្មឃាតកម្មឃាតកម្មឃាតកម្ម

មតិយោបល់