ថៃៈ ពលរដ្ឋថៃប្រមាណជាង ៤ម៉ឺននាក់ បានចូលគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ក្នុងរយៈពេល ៤ថ្ងៃ ដោយគិចចាប់ពីថ្ងៃសៅរិ៍ទៅ ខណៈដែលរដ្ឋាភិបាលថៃ បានប្រកាសកំណត់ចំនួនប្រជាពលរដ្ឋ ដើម្បីចូលទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រ នៅមហាប្រសាទ Dusit Maha Prasat Throne Hall ក្នុងវាំង Grand Palace នៃទីក្រុងបាងកក។ នេះបើយោងតាមរយៈ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦។
រយៈពេលមួយថ្ងៃ ពលរដ្ឋប្រមាណជា ១០.០០០ នាក់ ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឲ្យចូលទៅគោរពព្រះសព ព្រះមហាក្សត្រ ចាប់តាំងពីម៉ោង៨ ព្រឹក រហូតដល់ ៩យប់ ប៉ុន្តែក្នុងករណីមានពិធីប្រារព្ធរបស់សែរាជ្យវង្សស្តេច មិនត្រូវបានអនុញ្ញាតឲ្យចូលនោះទេ។
រាល់អ្នកដែលចូលរួមទាំងអស់ ស្រ្តីត្រូវតែពាក់រ៉ូប ឬសំពត់ក្រោមក្បាលជង្គង់ និងបុរសត្រូវពាក់អាវ និងខោជើងវែងពណ៌ខ្មៅ ហើយមិនឲ្យពាក់ស្បែកជើងផ្ទាត់ឡើយ៕

មតិយោបល់