ព័ត៌មានជាតិ

នគរបាលស្រុកកោះធំ បង្ក្រាបល្បែងកន្ទុយលេខឃាត់ខ្លួនបានស្ត្រី២នាក់

កណ្តាលៈ ទីតាំងល្បែងកន្ទុយលេខខុសច្បាប់មួយកន្លែង ត្រូវបានកម្លាំងនគរបាលស្រុកកោះធំ ធ្វើការបង្ក្រាប ឃាត់ខ្លួនបានស្ត្រី២នាក់រួមនិងសម្ភារៈពាក់ពន្ធ័មួយចំនួន។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីជាជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនខាងលើនេះ ទី១មានឈ្មោះ ងន ទៀង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកត់កន្ទុយលេខ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ និងទី២ឈ្មោះ គា មុំ ភេទស្រី អាយុ៣៧ឆ្នាំ ជាអ្នកបើកល្បែងល្បែងស៊ីសងកន្ទុយលេខ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តថា ក្នុងការបង្ក្រាបនោះដែរ កម្លាំងធ្វើការដកហូតបានវត្ថុតាងរួមមាន ក្រដាសកត់កន្ទុយលេខមានលេខ ចំនួន ០១សន្លឹក និងចុងសន្លឹកកន្ទុយលេខមួយចំនួន,ប្រាក់រៀលចំនួន ១០,៣០០០រៀល,ទូរស័ព្ទដៃម៉ាកណូគាចុចពិល ចំនួន ០១គ្រឿង, ម៉ាក Samsung Galaxy Tab 4 ចំនួន ០១គ្រឿង និងIpad Mini ចំនួន ០១គ្រឿង។

សមត្ថកិច្ចបានបន្តថា មុននឹងឈានដល់ការចាប់ខ្លួនបានស្ត្រីទាំង២នាក់ កាលពីពេលវេលាកើតហេតុខាងលើ សមត្ថកិច្ចនគរបាលជំនាញស្រុកកោះធំ បានចល័តល្បាតក្នុងភូមិសាស្រ្តខ្លួនគ្រប់គ្រង ពេលនោះបានទទួលព័ត៌មានពីមហាជនល្អថា មានការលេងល្បែងស៊ីសងខុសច្បាប់កន្ទុយលេខ នៅចំណុចទីតាំងខាងលើ ។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញបានស្រាវជ្រាវរហូតដល់ចំណុចកើតហេតុក៏បានជួបមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ងន ទៀង កំពុងធ្វើសកម្មភាពដើរកត់កន្ទុយលេខ ពេលនោះកម្លាំងជំនាញបានធ្វើការឃាត់ ខ្លួនជនសង្ស័យរូបនេះ រួមជាមួយក្រដាសកត់កន្ទុយលេខ និងចុងសន្លឹកកត់កន្ទុយលេខ ព្រមទាំងប្រាក់រៀលមួយ ចំនួនមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ ។

ដោយយើងតាមចម្លើយសារភាពរបស់ឈ្មោះ ងន ទៀង បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពកត់កន្ទុយលេខខុសច្បាប់ប្រាកដមែន ដោយកត់បានយកទៅឲ្យមេទទួលស៊ីសងឈ្មោះ គា មុំ រស់នៅភូមិឃុំជាមួយខ្លួន ។ ទើបនៅវេលាម៉ោង៤និង ១៥នាទី រសៀលថ្ងៃដដែល សមត្ថកិច្ចបន្តស្រាវជ្រាវរហូតបាននាំខ្លួនឈ្មោះ គា មុំ រួមជាមួយ Ipad Mini ចំនួន ០១គ្រឿង និងទូរស័ព្ទដៃម៉ាកSamsung Galaxy Tab 4 ចំនួន ០១គ្រឿង ដែលជារបស់ជនសង្ស័យមកកាន់អធិការដ្ឋាន ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ គា មុំ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានបើកទទួលស៊ីសងកន្ទុយលេខខុសច្បាប់ពិតប្រាកដមែន ហើយឈ្មោះ ងន ទៀង គឺពិតជាអ្នកកត់កន្ទុយលេខយកមកឲ្យខ្លួនប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសុំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

បង្ក្រាបកន្ទុយលេខបង្ក្រាបកន្ទុយលេខបង្ក្រាបកន្ទុយលេខបង្ក្រាបកន្ទុយលេខបង្ក្រាបកន្ទុយលេខបង្ក្រាបកន្ទុយលេខបង្ក្រាបកន្ទុយលេខ

មតិយោបល់