ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចំណាប់ខ្មាំងខ្មែរ ៤ នាក់ ត្រូវក្រុមចោរសមុទ្រនៅសូម៉ាលី ដោះលែងហើយ ខណៈដែលចាប់ពួកគេអស់រយៈពេលជិត ៥ ឆ្នាំ

សូម៉ាលីៈ អ្នកនេសាទត្រីកម្ពុជាចំនួន ៤ នាក់ ដែលក្រុមចោរសមុទ្រនៅសូម៉ាលី
បានចាប់ជំរិត ត្រូវបានដោះលែងវិញហើយ បន្ទាប់ពីចាប់ជាចំណាប់ខ្មាំងអស់រយៈពេល ៥ ឆ្នាំកន្លងមក រួមជាមួយនឹងចំណាប់ ២៦ នាក់ផ្សេងទៀតមានដូចជា ចិន ឥណ្ឌូនេស៊ី វៀតណាម និងតៃវ៉ាន់ផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មាន foxnews ចេញផ្សាយនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៦។

ចោរសមុទ្រសូម៉ាលី បានចាប់ខ្លួនពួកគេនៅលើនាវា FV Naham 3 ដែលតោងទង់ជាតិអូម៉ង់ជិត កោះសេសែលកាលពីខែមីនា ឆ្នាំ២០១២ និងត្រូវបានដោះលែងមកវិញនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៦៕

foxnews

មតិយោបល់