កំពង់ធំៈ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ មានករណីប្រព្រឹត្តអំពើលួច ត្រូវសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់
ស្ថិតក្នុងភូមិកំពង់ក្ដី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ជនសង្ស័យ១-ឈ្មោះ យ៉ុង យិន ភេទប្រុស អាយុ២៣ ឆ្នាំ មានទីលំនៅភូមិលាបទង ឃុំទ្រា ស្រុកស្ទោង មុខរបរមិនពិតប្រាដក (អ្នកប្រព្រឹត្តដេញកាប់ផ្ទាល់) ។ ២-ឈ្មោះ គា គុណ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំកំពង់ចិនជើង មុខរបរកសិករ(អ្នកបើកម៉ូតូ) ។ ជនសង្ស័យទាំង២នាក់ខាងលើនេះ ពាក់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោសកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២២និង៥០នាទី នៅកន្លែងលក់បបរ ស្ថិតក្នុងភូមិលាបទង ឃុំកំពង់ចិនត្បូង ។ ចំណែកជនសង្ស័យទី៣-ឈ្មោះ និន សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិពង់កៅពីរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប មុខរបរមិនពិតប្រាដក ពាក់ព័ន្ធករណីលួចគាស់តូបយកប្រហុកកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២១និង00នាទី នៅចំណុចផ្សារស្ទោង ស្ថិតក្នុងភូមិកំពង់ក្ដី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ។
ករណីខាងលើនេះ ជនសង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាងត្រូវកម្លាំងសមត្ថកិច្ចនាំយកទៅកាន់អធិការដ្ឋាន នគរបាល ស្រុកស្ទោង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់