ព័ត៌មានជាតិ

យុទ្ធសាស្ត្រថ្មីរបស់ឈ្មួញក្នុងការរកស៊ីដឹកជញ្ជូនឈើ

រតនគិរីៈ ដោយសារតែមួយរយៈកាលប៉ុន្មានខែចុងក្រោយនេះ សកម្មភាពចរាចរណ៍ ដឹកជញ្ជូនរបស់មេឈ្មួញធំដែលតែងតែធ្វើសកម្មភាពដឹកជញ្ជូនតាមរថយន្តស៊េរីទំនើបៗ ឯមេឈ្មួញខ្លះដែលអាចប្រើទ្រុងទ្រាយធំៗឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម នាកន្លងមកនោះត្រូវកម្លាំងសមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងចុះស្រាវជ្រាវព័ត៌មានកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ឃើញថាហាក់បីដូចជាមានសភាពស្ងប់ស្ងាត់ទាំងនៅក្នុងខេត្តនឹងតាមបណ្តាយផ្លូវជាតិលេខ៧៨ ច្រកព្រំដែនអូរយ៉ាដាវផងដែរ។

ប៉ុន្តែដោយឡែកពេលនេះក្រុមឈ្មួញខ្លះបានផ្លាស់ប្តូររូបភាពពីការដឹកជញ្ជូនតាមរថយន្តមកដឹកជញ្ជូនតាមម៉ូតូវិញធ្វើសកម្មភាពនៅឃុំញ៉ាង ស្រុកអណ្តូងមាសដែលជាតំបន់មួយនៅឆ្ងាយដាច់ស្រយាលពីទីរួមខេត្តដែលសមត្ថកិច្ចពិបាកនឹងទៅដល់ណាស់។

បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅឃុំញ៉ាងបានឲ្យដឹងថា មានមេឈ្មួញដែលមានឈ្មោះ ស្នាក់ ឈ្មោះ ក្អ ជាដើមដែលក្រុមរបស់ពួកគេនេះបានជួលម៉ូតូឲ្យដឹកក្នុងតម្លៃមួយជើងពី ៦ម៉ឺនរៀល ទៅ១០ម៉ឺនរៀល ហើយមួយក្រុមមានម៉ូតូចាប់ពី១០គ្រឿងឡើងទៅ។ ដើម្បីធ្វើការដឹកជញ្ជូនយកទៅលក់ឲ្យមេឈ្មួញវៀតណាមឈ្មោះ យាយគឺ និងឈ្មោះ គី នៅច្រករបៀងប៉ុស្តិ៍អូសាថីលេខ៧០៥ ហៅប៉ុស្តិ៍ផាតាម និងប៉ុស្តិ៍ពាមអូសាថីលេខ៧០៧ ហៅប៉ុស្តិ៍ផាសាវ។

ប្រភពបានបន្តឲ្យដឹងទៀតថា ជារៀងរាល់ថ្ងៃពួកគាត់សង្កេតឃើញថា មានម៉ូតូដឹកឈើប្រណិត ដូចជាឈើធ្នង់ កកោះ សុក្រំជាដើម មិនតិចជា១០០ទៅ១៥០ម៉ូតូឯណោះ។

ពួកគាត់បានលើកឡើងទៀតថា ក្រុមឈ្មួញនិងសមត្ថកិច្ចនៅតំបន់នោះជាពិសេស សមត្ថកិច្ចច្រករបៀងខាងលើនេះ បានសហការគ្នាយ៉ាងល្អ ជាមួយក្រុមឈ្មួញព្រោះថាបើមានមនុស្សចម្លែក រឺគួរឲ្យសង្ស័យសមត្ថកិច្ចទាំងនោះបានឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើយកមកលាក់ទុកតាមព្រៃរឺចម្ការស្វាយចន្ទី និងចំការកៅស៊ូជាដើម ដើម្បីកុំឲ្យគេឃើញសកម្មភាពរបស់ខ្លួន ៕

បទល្មើសព្រៃឈើបទល្មើសព្រៃឈើបទល្មើសព្រៃឈើបទល្មើសព្រៃឈើបទល្មើសព្រៃឈើបទល្មើសព្រៃឈើ

https://youtu.be/tf6kMB1MYPs

មតិយោបល់