ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាមេរិកនឹងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD នៅកូរ៉េខាងត្បូង បើទោះបីជាមានការជំទាស់ពីចិនក៏ដោយ

អាមេរិកៈ នាយកស៊ើបការណ៍សម្ងាត់អាមេរិក លោក James Clapper បាននិយាយថា កិច្ចប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលកូរ៉េខាងជើង ឲ្យបោះបង់កម្មវិធីនុយក្លេអ៊ែរ និងហាមឃាតការផលិតរបស់ខ្លួននៅឧបទ្វីបកូរ៉េ គឺត្រូវបានបរាជ័យ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦។

ហេតុផលនេះ បានធ្វើឲ្យអាមេរិក សម្រេចកំណត់ការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD របស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន បើទោះបីជាមានការជំទាស់ពីប្រទេសចិន នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារប្រឆាំងនឹងការបាញ់មីស៊ីល និងការផលិតបច្ចេកវិទ្យានុយក្លេអ៊ែររបស់កូរ៉េខាងជើងក៏ដោយ។

ការជំរុញរបស់ក្រុមប្រឹក្សា ដើម្បីឲ្យរដ្ឋាភិបាលកូរ៉េខាងជើង លុបបំបាត់កម្មវិធីនុយក្លេអ៊ែរនោះ គឺច្បាស់ណាស់ថា វាមិនអាចទៅរួចទ្បើយ ហេតុដូចនេះពួកគេនឹងមិនធ្វើនោះទេ។ ខណៈនេះ វិធីល្អបំផុតនោះ គឺមានតែការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD របស់អាមេរិក ទៅកាន់ប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា បន្ទាប់ពីក្រុងព្យុងយ៉ាង បានអនុវត្តការធ្វើតេស្តនុយក្លេអ៊ែរលើកទីបួនរបស់ខ្លួន កាលពីខែមករាក្រុមប្រឹក្សាសន្តិសុខ បានអនុម័តសេចក្តីសម្រេចដាក់ទណ្ឌកម្មតឹងតែងបំផុត លើទិសដៅពាណិជ្ជកម្ម សម្រាប់ការរឹតបន្តឹងធនធានរ៉ែ និងវិស័យធនាគាររបស់កូរ៉េខាងជើង៕

capt

មតិយោបល់