ព័ត៌មានជាតិ

កំពុងធ្វេីដំណេីរទៅចំការក្របីដេញវ័ធស្លាប់ប្តីប្រពន្ធរបួសធ្ងន់

កំពង់ធំ: នៅវេលាម៉ោង៧យប់ថ្ងៃទី០២ ខែមេសា គ្រឹះសករាជ២០១៩ស្ថិតនៅភូមិជរ ឃុំសណ្តាន់ ស្រុកសណ្តាន់មានករណីក្របីដេញវ័ធបណ្តាលឲ្យស្លាប់បុរសម្នាក់និងប្រពន្ធរងរបួសធ្ងន់។

ជនរងគ្រោះឈ្មោះ នូ ស៊ូ ភេទប្រុស អាយុ៦៤ឆ្នាំ ស្លាប់និងប្រពន្ធឈ្មោះ តេន ដឿន អាយុ៥៧ឆ្នាំរបួសធ្ងន់អ្នកទាំងពីរមានទីលំនៅភូមិក្រសាំង ឃុំសណ្តាន់ ស្រុកសណ្តាន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យខេត្តកំពង់ធំ ។

សមត្ថកិច្ចឲ្យដឹងថាមូលហេតុកំពុងធ្វើដំណើរទៅចម្ការត្រូវក្របីដេញវ័ធ។
ក្រោយពេលកេីតហេតុសពត្រូវបានធ្វេីបុណ្យតាមប្រពៃណីរីឯស្ត្រីជាប្រពន្ធកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ៕

មតិយោបល់