ព័ត៌មានជាតិ

ម៉ូតូតម្លៃជិត១ម៉ឺនដុល្លារព្រលះជាមួយរថយន្តតាកូម៉ា ខូចខាតយ៉ាងដំណំ

ភ្នំពេញ: ម៉ូតូស៊េរីទំនើបតម្លៃជិត១ម៉ឺនដុល្លារមួយគ្រឿងបានព្រលះជាមួយរថយន្តមួយគ្រឿងម៉ាកតាកូម៉ា បណ្ដាលឲ្យម៉ូតូ និងរថយន្តខូចខាតយ៉ាងដំណំ សំណាងអ្នកបើកបរពុំរងរបួស។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នេះ ខាងកើតវត្តអង្គតាមិញផ្លូវបេតុង ភូមិគោកចំបក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជយ័ រាជនីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូស៊េរីទំនើបមួយគ្រឿងម៉ាក CBR ពណ៌ខ្មៅលាយទឹកប្រាក់ គ្មានស្លាកលេខ បើកបរពីទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក Tacoma ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AM-5543 បើកបរពីត្បូងទៅជើងគេចម៉ូតូមួយគ្រឿងទៀត ដែលនៅខាងមុខ ហើយជាន់ហ្រ្វាំងជាប់ធ្វើឲ្យអ្នកបើកម៉ូតូគេចមិនទាន់ ក៏បុកចំហៀងខាងឆ្វេងរថយន្ត បណ្តាលឲ្យខូចខាតទាំងសងខាង។

ក្រោយកើតហេតុម្ចាស់ម៉ូតូទាមទារសំណងថ្លៃខូចខាត តែម្ចាស់រថយន្តខាងលើមិនព្រមសង ក៏ប្រគល់សមត្ថកិច្ចចខណ្ឌពោធិ៍សែនជយ័វាស់វែងតាមជំនាញ៕

//youtu.be/CHf0LM8O2f4

មតិយោបល់