ព័ត៌មានជាតិ

បុរសម្នាក់ទៅឆក់ត្រីភ្លាត់ស្នៀត ឆក់ស្លាប់ខ្លួនឯង

ព្រៃវែង: បុរសម្នាក់បានយកឧបករណ៍សម្រាប់ឆក់ត្រីទៅឆក់ត្រីដើម្បីយកមកធ្វើម្ហូប ប៉ុន្តែមិនទាន់បានយកត្រីមកផ្ទះផង​ក៏ភ្លាត់ស្នៀតបណ្តាលឲ្យឆក់ស្លាប់ខ្លួនឯង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចទួលពកអង្កោល ស្ថិតនៅភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៏ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រស់ សាបាន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំខាងលើ។ សមត្ថកិច្ចបន្តថា ជនរងគ្រោះបានដើរទៅឆក់ត្រី ហើយមិនបានប្រុងប្រយ័ត្ន ក៏ឆក់ខ្លួនឯងស្លាប់តែម្តង។ លុះព្រឹកឡើងវេលាម៉ោង៨និង៣០នាទី ទើបក្រុមគ្រួសារបានដឹង ហើយនាំគ្នាយកសាកសពជនរងគ្រោះមកផ្ទះ បានរយ:ពេលប្រហែលជាង១ម៉ោង ទើបរាយការណ៏ជូនសមត្ថកិច្ច។

បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕

ឆក់ស្លាប់ខ្លួនឯង

ឆក់ស្លាប់ខ្លួនឯង

ឆក់ស្លាប់ខ្លួនឯង

ឆក់ស្លាប់ខ្លួនឯង

ឆក់ស្លាប់ខ្លួនឯង

ឆក់ស្លាប់ខ្លួនឯង

មតិយោបល់