រតនៈគិរីៈ យោងតាមផេករបស់មន្ទីពាណិជ្ជកម្ម ខេត្តរតនៈគិរីបានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី បានចូលរួមសហការជាមួយមន្ត្រីសាខាកាំកុងត្រូលប្រចាំខេត្តរតនៈគិរី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអាជ្ញាធរក្រុងបានលុង បានចុះត្រួតពិនិត្យទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ព្រមទាំង បានធ្វើតេស្តរកសារធាតុហាមឃាត់ប្រើប្រាស់នៅក្រុងបានលុង ជាលទ្ធផល បានដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖ ទឹកដោះគោ Pobo ទឹកក្រូច Hony Lymon និងនំកញ្ចប់ សរុបមានចំនួន ១៦kg។ ចំណែកឯការធ្វើតេស្តទៅលើសរសៃគុយទាវ និងគ្រឿងសមុទ្រ មន្ត្រីសាខាកាំកុងត្រូល បានឲ្យដឹងថា ពុំមានវត្តមានសារធាតុគីមីហាមឃាត់ប្រើប្រាស់នោះទេ។
ក្នុងឱកាសនោះដែរ លោកប្រធានសាខាកាំកុងត្រូល បានធ្វើការអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ សាលារៀនឯកជនគ្រូយើង ដែលមានអ្នកចូលរួមសរុបចំនួន ៦៧នាក់៕
មតិយោបល់