ព័ត៌មានសេដ្ឋកិច្ច

សណ្ឋាគារលំដាប់ផ្កាយ៤ ក្បែរព្រះបរមរាជវាំង ចំណាយទុន ៥០លានដុល្លារ សង់បាន ៣០%

សណ្ឋាគារជប៉ុន Emion លំដាប់ផ្កាយ ៤ ដែលមានទីតាំងស្ថិតនៅទល់មុខសណ្ឋាគារកាំបូឌីយ៉ាណា ក្បែរព្រះបរមរាជវាំង សាងសង់បានប្រមាណ ៣០ភាគរយហើយ មកទល់ពេលនេះ។ នេះបើយោងតាមលោក សាមួន មេការសំណង់នៃគម្រោងសាងសង់នេះ បានប្រាប់ដល់ Post Business។

គម្រោងសណ្ឋាគារលំដាប់ផ្កាយ ៤នេះ បានបោះទុនវិនិយោគប្រមាណ ៥០លានដុល្លារអាមេរិក ដោយក្រុមហ៊ុន Starts Corporation ដែលគ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ ២០១៧ នឹងបើកដំណើរការនៅខែមេសា ឆ្នាំ ២០១៨។

សណ្ឋាគារកម្ពស់ ១៩ជាន់នេះ នឹងសាងសង់នៅលើផ្ទៃដីប្រមាណ ២ពាន់ម៉ែត្រការ៉េ មាន ២៤០បន្ទប់ និងអាចចតរថយន្តបាន ៥៧គ្រឿង។

សណ្ឋាគារលំដាប់ផ្កាយ៤ ស្តង់ដារជប៉ុននេះ ត្រូវបានរំពឹងថា នឹងទទួលភ្ញៀវទេសចរជប៉ុនបានកាន់តែច្រើន ដោយសារតែកម្ពុជា-ជប៉ុន បានបើកដំណើរការជើងហោះហើរត្រង់ ដែលនឹងទាក់ទាញភ្ញៀវទេសចរជប៉ុន ហើយពួកគេភាគច្រើនចង់ស្នាក់នៅសណ្ឋាគារបែបជប៉ុន៕

14690841_1430238666989664_764705179358259219_n

មតិយោបល់