ព័ត៌មានជាតិ

កូនប្រុសសរសៃប្រាសាទ កាប់ឪពុកបង្កើតនឹងពូថៅស្លាប់ ពេលកំពុងសម្រាកលើគ្រែ

បាត់ដំបងៈ ជាករណីឃាតកម្មដ៏កំរមួយបានកើតឡើង នៅចំណុចបឹងប្ញស្សី ភូមិព្រះធាតុ ឃុំរបស់មង្គល ស្រុកមោងប្ញស្សី ដោយកូនប្រុសមានជំងឺសរសៃរប្រសាទម្នាក់ បានយកពូថៅទៅកាប់លើឪពុកបង្កើតរបស់ខ្លួន ខណៈពេលជនរងគ្រោះជាឪពុកកំពុងសំរាកលក់លើគ្រែ។

លោកវរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សី បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៦ វេលាម៉ោង ១០និង០០នាទីព្រឹក មានករណីឃាតកម្មមួយបានកើតឡើងស្ថិតនៅចំណុចបឹងប្ញស្សី ភូមិព្រះធាតុ ឃុំរបស់មង្គល ស្រុកមោងប្ញស្សី បង្កដោយឈ្មោះ បឿន សុខ ភេទប្រុស អាយុ ៤០ឆ្នាំ (មានជំងឺសរសៃប្រសាទ) បានប្រើពូថៅកាប់ទៅលើឪពុកបង្កើតឈ្មោះ ប៊ិច បឿន ភេទប្រុស អាយុ ៦៥ឆ្នាំ កំពុងដេកលើគ្រែក្រោមផ្ទះ កាប់ក្បាលពីក្រោយ បណ្តាលឲ្យស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ។

លោកអធិការបានបន្តឲ្យដឹងថា ជនសង្ស័យជាមនុស្សសរសៃរប្រសាទ ក្រោយកាប់ឪពុករបស់ខ្លួនបានរត់គេចខ្លួនបាត់ ប៉ុន្តែក្រោយមកត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានមកវិញ។ បច្ចុប្បន្ន សមត្ថកិច្ចស្រុកមោងឫស្សីកំពុងតាមរកជនល្មើស ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

photo_2016-10-26_18-40-56photo_2016-10-26_18-40-58photo_2016-10-26_18-41-00photo_2016-10-26_18-41-02photo_2016-10-26_18-41-05photo_2016-10-26_18-41-08photo_2016-10-26_18-41-09photo_2016-10-26_18-41-11

មតិយោបល់