ក្រចេះ៖ លោក គាតអិន ប្រធានសហគមន៍ ឃុំថ្មី និងលោកមឹងស្រ៊ាង ជំទប់ទីពីរឃុំ, លោកឃួនសារុន អន្រ្តរ:វិស័យស្រុកចិត្របុរីដែលបានទទួលបញ្ញាពីលោកហង់ចាន់ឌីនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦បានចុះចាប់ឃាត់ឡានដឹកអុស ចំនួន ៣ គ្រឿងស្ថិតក្នុងដីសហគមន៍ភ្នំមាស ឃុំថ្មី ស្រុកចិត្របុរីដែលជាតំបន់ហាមឃាត់។
នៅពេលនោះ លោកគានអិន និងលោកអ៉ឹងស្រ៊ាងបានបញ្ជាក់ថា ឡានទាំងនេះបានលួចចូលកាត់ឈើនៅក្នុងដីសហគមន៍ពិតប្រាកដមែន នៅពេលដែលលោកឃួនសារុនបានរាយកា ជូនលោកអភិបាលស្រុកលោកបាននិយាយថាមិនបាច់និយាយច្រើនទេឲ្យមេព្រៃទៅយកចុះលោក ក៏បានរាយកាទៅ លោកកែវចំណាននាយសង្កាត់កន្ទួត ឲ្យមកយកឡានទាំងនេះទៅកន្លែង តែចាំអស់ជាច្រើនម៉ោងមិនឃើញ លោកកែវចំណាន មកសោះលុះពេលរសៀលទើបមាន អន្តរាគមន៍ពីលោក ឯកគឹមសួ ជាមន្រ្តីយោធាខេត្ត ក្រចេះ ទើបក្រុមកាងារទាំងអស់ សម្រេច ដោះលែងឡានទាំង នោះ ដោយគ្រាន់តែ ធ្វើកិច្ចសន្យាបញ្ឈប់ហាមមិនឲ្យចូលកាប់ឈើនៅទីនេះទៀតដោយគ្មានកាពិន័យជាទឹកប្រាក់អ្វីទាំងអស់៕
https://youtu.be/AoCCfmNpyhE
មតិយោបល់