ព័ត៌មានជាតិ

១០០គ្រួសារ រងគ្រោះដោយសារខ្យល់កន្ដ្រាក់ ទទួលបានអំណោយសង្គ្រោះ

បន្ទាយមានជ័យៈ ប្រជាពលរដ្ឋចំនួន១០០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បានទទួលអំណោយសង្គ្រោះពីកាកបាតក្រហមកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ក្នុងបរិវេណវត្តជ្រៃស្ថិតក្នុងភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ ដោយមានការចូលរួមពីសំណាក់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកអូរជ្រៅ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង១០០គ្រួសារ ដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីដើមខែឧសភា ឆ្នាំ២០១៦ គឺមកពីឃុំទាំង៧នៃស្រុកអូរជ្រៅ ហើយអំណោយដែលត្រូវចែកជូនពួកគាត់ក្នុង១គ្រួសារ រួមាន អង្ករ៣០ គីឡូក្រាម, មី១កេស,ត្រីខ ១០កំប៉ុង, ម៉ុង ភួយ និងថវិកា១ម៉ឺនរៀល។

ក្នុងពិធីនេះដែរ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងការចូលរួមរំលែកទុក្ខតាមរយៈការនាំអំណោយចែកជូនប្រជាពលរដ្ឋនាពេលនេះ។

គួររំឭកថា ខ្យល់កន្ត្រាក់តែងយាយី និងបំផ្លាញផ្ទះប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ជាញឹកញាប់ ហើយទាំងអាជ្ញាធរខេត្ត កម្លាំងសមត្ថកិច្ច ក្រៅពីកិច្ចការងារស្នូរ តែងតែចុះជួយជួសជុល និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះ៕

1464170075494 1464170074022 1464170072466 1464170070837 1464170068440

មតិយោបល់