ព័ត៌មានជាតិ

ហួសចិត្តអង្ករធម្មតាសោះផ្អើលពេញមួយភូមិពូតាំង ព្រមទាំងអ្នកសារព័ត៌មានក្នុងស្រុក

មណ្ឌលគិរី: ប្រជាពលរដ្ឋមួយគ្រួសារជាជនជាតិដើមភាគតិចព្នងបានធ្វើឲ្យអ្នកភូមិរស់នៅទីនោះភ្ញាក់ផ្អើលនាំគ្នាមកមើល ការធ្វើតេស្តអង្ករដោយសង្ស័យថា ជាអង្ករផ្លាស់ស្ទិច ហើយហេតុការណ៍នេះក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មានក្នុងខេត្តផងដែរនាំគ្នាចុះទៅយកព័ត៌មានកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ នៅផ្ទះគ្រួសារនោះ ដែលស្ថិតនៅក្នុងភូមិតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

គ្រួសារដែលធ្វើឲ្យមានការផ្អើលបាននិយាយថា គាត់បានទិញអង្ករចំនួន៣ បេស្មើនឹង១៥០គីឡូក្រាម ដើម្បីយកមកបរិភោគនៅក្នុងគ្រួសាររបស់គាត់ ក្រោយមកគាត់បានយកអង្ករនោះមកលិញ ដើម្បីធ្វើសម្ល កកូរស្រាប់តែអង្ករនោះផ្ទុះហើយគាត់បានចាក់ទៅលើភ្លើងចង្រ្កាន អង្ករបានរលាយចូលគ្នា បន្ទាប់មកពួកគាត់បានទៅរាយការណ៍ជូនដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទៅនឹងអង្ករដែលគាត់បានទិញខាងលើថាជាអង្ករថង់ផ្លាស់ស្ទិច ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។

នៅពេលនោះសមត្ថកិច្ចបានឲ្យគ្រួសារនោះយកអង្ករមកធ្វើតេស្តដោយលិញនៅមុខប្រជាពលរដ្ឋ ព្រមទាំងអ្នកសារព័ត៌មានផងដែរ តែអង្ករនេះមានលក្ខណ:ធម្មតាទេ មិនដូចដែលគ្រួសារនេះ បាននិយាយសង្ស័យថាជាអង្ករថង់ផ្លាស់ស្ទិច។

បន្ទាប់មកលោកមេភូមិពូតាំងបានប្រាប់សូមកុំឲ្យមានការភ្ញាក់ផ្អើលបន្តទៅទៀត អង្ករនេះក្រោយពីធ្វើការពិសោធន៍ទៅជាអង្ករធម្មតាទេ ដូច្នេះគ្រួសារដែលដាក់ការសង្ស័យថាជាអង្ករផ្លាស់ស្ទិចទុកបរិភោគវិញទៅ មិនប៉ះពាល់ដល់សុខភាពនោះទេ! នេះគ្រាន់ជាការភ័ណ្ឌច្រឡំតែប៉ុណ្ណោះ ធម្មតាអង្ករយកទៅលិញតែងតែផ្ទុះអញ្ចឹងហើយ។ ក្រោយពីដឹងហេតុការណ៍នេះហើយទាំងសមត្ថកិច្ច ទាំងអ្នកភូមិ និងអ្នកសារព័ត៌មានបានហួសចិត្ត និងនាំគ្នារំសាយវិលត្រឡប់ទៅធ្វើការរៀងៗខ្លួនវិញ៕

photo_2016-10-26_21-01-30

photo_2016-10-26_21-01-35

photo_2016-10-26_21-01-42

photo_2016-10-26_21-01-45

photo_2016-10-26_21-01-48

មតិយោបល់