ព័ត៌មានសេដ្ឋកិច្ច

ហាងតែគុជ KOI កាហ្វេ ប្រកាសប្តូរឈ្មោះទៅជា KOI តែ បញ្ចៀសការយល់ច្រឡំ

ក្រុមហ៊ុន ខយ បានសម្រេចផ្លាស់ប្តូរឈ្មោះពី KOI Café ទៅ KOI Thé ចាប់ពីថ្ងៃនេះតទៅ ដើម្បីបញ្ចៀសការយល់ច្រឡំ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ KOI Café Cambodia ចេញផ្សាយប្រមាណ ៤៥នាទីមុននេះ។

ការផ្លាស់ប្តូរឈ្មោះនេះ ត្រូវបានពិចារណាយ៉ាងម៉ត់ចត់ បន្ទាប់ពីក្រុមហ៊ុនសង្កេតឃើញថា អតិថិជនមានការយល់ច្រឡំថា ហាងតែគុជមួយនេះ ជាហាងកាហ្វេទៅវិញ។

ការសម្រេចយកពាក្យ Thé នេះ ក៏ព្រោះពាក្យនេះ ជាពាក្យបារាំង មានន័យថា តែ ហើយសូរស័ព្ទនៃពាក្យនេះ មានសូរថា តេ ដែលស្រដៀងគ្នាទៅនឹងសារស័ព្ទចិនផងដែរ។

ក្រុមហ៊ុន ខយ ក៏បានបញ្ជាក់ដែរថា គោលបំណងនៃការប្តូរឈ្មោះនេះ គឺដើម្បីបង្ហាញជូនដល់អតិថិជនអំពីការតាំងចិត្តយ៉ាងមុតមាំ ក្នុងការចម្អិន ឆុង និងក្រឡុកតែដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការអតិថិជន៕

មតិយោបល់