ព័ត៌មានជាតិ

លួចម៉ូតូបានហើយ តែរត់មិនរួច ត្រូវម្ចាស់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋនិងម្ចាស់ម៉ូតូ ចាប់យកមកប្រគល់ ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ក្រោយពីធ្វើសកម្មភាព លួចម៉ូតូសង់កូរ៉េ អូសរត់បានជាង៣០ម៉ែត្រ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ៤ក ផ្លូវលំ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សា វី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅម្ដុំមុខមន្ទីរពេទ្យ លោកសង្ឃ និងមានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង។ ចំណែកម្ចាស់ម៉ូតូមានឈ្មោះ វី រ៉ាវុទ្ធ ភេទប្រុសអាយុ៥៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅកន្លែងកើតហេតុខាងលើ។

ប្រភពពីម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានទុកម៉ូតូ១គ្រឿងម៉ាកសង់ក៉ូរ៉េពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1E-7389 នៅមុខផ្ទះហើយដើរចូលទៅក្នុងបន្ទប់ទឹក មួយសន្ទុះក្រោយមកក៏បានឮសំឡេង កូនគាត់ស្រែកថាចោរលួចម៉ូតូៗ គាត់ស្ទុះចេញមកក្រៅឃើញជនសង្ស័យបណ្តើរ ម៉ូតូរបស់គាត់រត់ ក៏នាំគ្នាដេញតាមចាប់ខ្លួនបានតែម្តង។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតមែនបំណងយកទៅជិះ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនិតិវិធី៕

លួចម៉ូតូលួចម៉ូតូលួចម៉ូតូ

មតិយោបល់