ព័ត៌មានកីឡា

១​គ្រាប់​របស់ Nacho ​យប់មិញ​ពិត​ជា​អស្ចារ្យ​មែន ជួយ Real ​ឈ្នះ ៧-១

ក្រុម Real Madrid បានយកឈ្នះលើក្រុម Leonesa ក្នុងលទ្ធផល ៧-១ កាលពីយប់មិញនេះក្នុងការប្រកួតពានរង្វាន់ Copa del Rey ដោយអវត្តមានកីឡាករសំខាន់ៗជាច្រើន។

ក្នុងការប្រកួតនេះដែរ Real Madrid មិនបានដាក់កីឡាករពេញជើងនោះទេ ពោលគឺអវត្តមានកីឡាករសំខាន់ៗដូចជា Cristiano Ronaldo និង Gareth Bale ជាដើម។ បើទោះជាមិនមានពួកគេក៏ដោយ ក៏ក្រុមរបស់លោក Zidane នៅតែធ្វើបានល្អដដែល ដោយអាចបំបាក់ក្រុមមិនសូវខ្លាំង Leonesa រហូតដល់ទៅ៧-១ ឯណោះ។

real-7-1-2

អ្វីដែលកាន់តែពិសេសថែមទៀតនោះ ការប្រកួតយប់មិញ ខ្សែការពារ Nacho បានស៊ុតបាល់មួយគ្រាប់អស្ចារ្យមែនទែន ដែលធ្វើឱ្យមិត្តរួមក្រុមនិងគ្រូបង្វឹកផ្ទាល់សឹងតែមិនគួរឱ្យជឿទៅហើយ។

លោក Zidane គ្រូបង្វឹក Real Madrid បាននិយាយចំពោះ១គ្រាប់នោះថាអាចជាប់ជាគ្រាប់បាល់ល្អជាងគេក្នុងប្រវត្តិសាស្ត្រទៀតផង ព្រោះកីឡាកររូបនេះលេងជាខ្សែការពារ ប៉ុន្តែអាចស៊ុតល្អខ្លាំងមែនទែន៕

real-7-1-1

 

 

មតិយោបល់