ស្ទឹងត្រែងៈ មន្រ្តីផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង សហការជាមួយនគរបាលខេត្ត និងមន្ទីរអធិការកិច្ចខេត្តបានចាប់រថយន្តចំនួន១គ្រឿង ពីបទដឹកជញ្ជូនឈើប្រណីតខុសច្បាប់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលឃាត់បានម៉ាកស៊ាំយ៉ុង ពណ៌ខៀវ គ្មានស្លាកលេខ ដឹកជញ្ជូនឈើប្រភេទប្រណីតចំនួន ២៥ដុំ ស្មើនឹង០,៧២០ម៉ែត្រត្រីគុណ ក្នុងភូមិបាចុង សង្កាត់ព្រះបាត ក្រុងសឹ្ទងត្រែង។
បច្ចុប្បន្ន វត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់