ព័ត៌មានជាតិ

ចាប់បានរថយន្តសាំយ៉ុងដឹកឈើប្រណីតមួយគ្រឿងប៉ុន្តែតៃកុងរត់ចោលឡានបាត់

ស្ទឹងត្រែង: រថយន្តសាំយ៉ុងដឹកឈើប្រណីតមួយគ្រឿងត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយជំនាញរដ្ឋបាលព្រៃឈើខេត្តចុះបង្ក្រាបខណ:ពេលដែលរថយន្តនោះជាប់ផុងទៅមុខមិនរួច។

ករណីនេះបានធ្វើឡើងកាលពីវេលាម៉ោងប្រម៉ាណជា១០ និង១៥នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះ ត្រង់ចំណុចផ្លូវបំបែកបត់ទៅស្ពានមេគង្គរថ្មី ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ជំនាញបានប្រាប់ឲ្យដឹងថា រថយន្តនេះបានដឹកឈើក្នុងទីរួមខេត្តខណ:ពេលដែលមកដល់ចំណុចខាងលើរថយន្តនោះបានបើកខុសផ្លូវចូលទៅក្នុងដីផ្ទះមួយកន្លែងដែលគេទើបតែរុះផ្ទះចេញ ក្រោយមកក៏មានគេរាយការណ៍ប្រាប់ថាមានរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿងជាប់ផុង ទើបជំនាញចុះទៅដល់កន្លែងកើតហេតុព្រមទាំងធ្វើការបង្ក្រាបតែម្តងទៅ។ពេលដែលជំនាញនិងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ភ្លាម តៃកុងរថយន្តក៍បានរត់គេចខ្លួនភ្លាមៗផងដែរ។

ក្រោយការចុះបង្ក្រាបជំនាញរឹបអូសបានរថយន្តសាំយ៉ុង មួយគ្រឿងពណ៌ខៀវ ពាក់ស្លាក់លេខភ្នំពេញ2AF-8817 ព្រមទាំងវត្ថុតាងឈើប្រណិតប្រភេទធ្នុងចំនួន ២៥ដុំស្មើនឹង០,៧២០ម៉ែត្រគូប។ បច្ចុប្បន្ន រថយន្តដឹកឈើប្រណិតរួមទាំងវត្ថុតាងត្រូវបានជំនាញយកមករក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងរួចរាល់ហើយ៕

photo_2016-10-27_20-12-20

photo_2016-10-27_20-12-25

photo_2016-10-27_20-12-28

photo_2016-10-27_20-12-31

photo_2016-10-27_20-12-35

photo_2016-10-27_20-12-38

photo_2016-10-27_20-12-41

photo_2016-10-27_20-12-44

photo_2016-10-27_20-12-47

មតិយោបល់