ព័ត៌មានសិល្បៈ និងកម្សាន្ត

ឯម រៀម រិះគន់​ការបើកហាង​កាហ្វេក្នុងសារៈមន្ទីរ​

អ្នករចនាម៉ូតដ៏ល្បីល្បាញ ក្នុងប្រទេសកម្ពុជា លោក ឯម រៀម កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ បានធ្វើការរិះគន់ចំៗ ទៅលើ ការបើកហាងកាហ្វេក្នុងសារៈមន្ទីរជាតិ។

អ្នករចនាម៉ូតរូបនេះ បានសរសេរនៅលើគណនីហ្វេសប៊ុកខ្លួនថា ដូចខ្វះក្លែងបើកហាងលក់ម្ហូបអាហារ តើមានគិតទេ ទៅថ្ងៃអនាគតជាតិផ្សែង និង ជាតិខ្លាញ់ វានិងអាចប៉ះពាល់ដល់វត្ថុបុរាណដែលនៅខាងក្នុងដែរឬទេ? ព្រោះសារមន្ទីរចំហរចំកណ្តាលតើមានគិតទេអំពីអគ្គីភយ័ដោយយថាហេតុ?

អ្នកច្នៃម៉ូតលំដាប់កំពូលរបស់កម្ពុជា បានបន្តឲ្យដឹងទៀតថា មើលទៅច្រកចូល មានតូប និង រូបភាពផ្សាយផ្សេងៗ ធ្វើឲ្យបាត់សោភ័ណ្ឌភាព នៃការថតរូបរបស់អ្នកទេសចរសូមជួយ Shares ផង ជាពិសេស UNESCO ក្រសួងទេសចរណ៍ និង ក្រសួងវប្បធម៏ គួតែពិចារណាឡើងវិញ ។

សូមទោសបើមានប៉ះពាល់ដោយប្រការណា សិល្បករ និង សិល្បការិនី ខិតខំដោយខ្លួនឯង ជាពិសេសរបាំបុរាណ ភ្លេងបុរាណ ខិតខំលេងនិងសំដែងតាមសំយ៉ាប ដំបូលកៅស៊ូ អត់បើកនេត្រាមើលទេ។ នេះជាសំណេររបស់លោក ឯម រៀម បានបន្ត៕
ream-emem-ream-1

em-ream-2

មតិយោបល់