បាត់ដំបង: លោកហ៊ួត ហ៊ុន មេបញ្ជាការកងរាជអាវុធហត្ថស្រុកថ្មគោល បានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា មានករណីលួចបានកើតឡើងនៅចំណុចក្រុមទី១៩ ភូមិគ្រួស ឃុំជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង។
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៨យប់ នៅក្នុងករណីខាងលើនេះក្រុមចោបានប្រើប្រាស់អាវុធ(កាំបិត)ដែលបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ បានធ្វើសកម្មភាពយកកាំបិតតាំងតោសំឡុតជនរងគ្រោះឈ្មោះ រ៉ន សូវៀត ភេទស្រីអាយុ២៨ឆ្នាំ ប្តីឈ្មោះមឿន វីរ:អាយុ៣១ឆ្នាំមុខរបរ លក់គ្រឿងទេស បានយកសំភារ:អស់មួយចំនួននិងប្រាក់ខ្មែរចំនួន៤លានរៀល ប្រាក់បាតចំនួន ៥ពាន់បាត, ចិញ្ចៀនប្លាទីនមួយ(មិនចាំទម្ងន់), ខ្សៃដៃប្លាទីន១ខ្សែមិនចាំទម្ងន់កាតទូរស័ព្ទប្រហែល១០០សន្លឹក។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនទៅទិសខាងលិចបាត់។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តដើម្បីកំណត់មុខសញ្ញាដើម្បីចាប់មកដាក់ទោសតាមច្បាប់៕
មតិយោបល់