ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក (យប់២លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ (ប្រុស) រងរបួសធ្ងន់ ១៩នាក់ (ស្រី១៦) និងរងរបួសស្រាល ៥៦នាក់ (ស្រី៤)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ៩គ្រឿង រួមមាន ម៉ូតូ ចំនួន ២គ្រឿង រថយន្តធុនតូច ចំនួន ៥គ្រឿង , រថយន្តធុនធំ ២គ្រឿង។
ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមានល្មើសល្បឿន២លើក (ស្លាប់២នាក់), ស្រវឹង ១លើក (ស្លាប់ ០នាក់) , មិនគោរពសិទ្ធិ១លើក (ស្លាប់០នាក់),មិនប្រកាន់ស្តាំ ១លើក (ស្លាប់០នាក់), ប្រជែង០លើក, ងងុយដេក ០លើក , បត់គ្រោះថ្នាក់ ២លើ, កត្តាយានយន្ត ០លើក (ស្លាប់០នាក់)។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៤លើក និងផ្លូវខេត្ត ចំនួន ១លើក , ផ្លូវលំ ០លើក , ម៉ូតូ ៤លើក , រថយន្តធុនតូច ០ល (រត់១) , រថយន្តធុនធំ ២លើក (រត់១ល) , យានផ្សេងៗ ០លើ ។
យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ភ្នំពេញ ២លើក ស្លាប់២ របួស៧២នាក់(ស្រី៧១)។ សម្គាល់ នៅភូមិកី្តចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ បង្កដោយរថយន្តដឹក កម្មករជិះលើរថយន្តសរុប ៨០នាក់ (ស្រី៧៩នាក់) ។
ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២.៨៣៥គ្រឿង (ម៉ូតូ៦២%) ក្នុងនោះបានធ្វើការអប់រំចំនួន ៨២៩ គ្រឿង(ស្មើ២៩%) និងពិន័យ ចំនួន ២.០០៦គ្រឿង(បង់ប្រាក់៧២%)៕
មតិយោបល់