ព័ត៌មានជាតិ

មេកន្ទុយលេខលំដាប់ថ្នាក់លេខ០៣ប្រចាំស្រុកកោះធំ តុលាការសំរេចចេញដីការឃុំខ្លួនបណ្តោះអាសន្ន

កណ្តាល: នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ កម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូនមេកន្ទុយលេខលំដាប់ថ្នាក់លេខ០៣ប្រចាំនៅស្រុកកោះធំ មកតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បើតាមមន្ត្រីព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា មេកន្ទុយលេខឈ្មោះ ងន ទៀង ភេទស្រី អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល មុខរបរកត់កន្ទុយលេខ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ បានត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក ទី សំណាង សំរេចចេញដីការឃុំខ្លួនបណ្តោះអាសន្នលេខ២១៦៤ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ពីបទ «ភ្នាក់ងារស៊ីសង» តាមបញ្ញាត្តិមាត្រា ០៥ នៃច្បាប់ស្តីពីបង្ក្រាបល្បែងស៊ីសង បានឃើញមាត្រា២០៣ មាត្រា២០៤ មាត្រា២០៥ និងមាត្រា២០៦ នែក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តនៅភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាល។

ចំណែកឯឈ្មោះគា មុំ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាល មុខរបរបើកល្បែងល្បែងស៊ីសងកន្ទុយលេខ បានត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក ទី សំណាង សំរេចចេញដីការឃុំខ្លួនបណ្តោះអាសន្នលេខ២១៦១ ដកសឃខ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ពីបទ«អ្នកបើកកន្លែងលេងល្បែងសីុសង» តាមបញ្ញាត្តិមាត្រា ០៥ នៃច្បាប់ស្តីពីបង្ក្រាបល្បែងស៊ីសង បានឃើញមាត្រា២០៣ មាត្រា២០៤ មាត្រា២០៥ និងមាត្រា២០៦ នែក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តនៅភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាល។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែ តុលា ឆ្នាំ ២០១៦ វេលាម៉ោង ២ និង ៣០ នាទីរសៀល សមត្ថកិច្ចនគរបាលជំនាញស្រុកកោះធំ បានចល័តល្បាតក្នុងភូមិសាស្រ្តខ្លួនគ្រប់គ្រង ។ ពេលនោះបានទទួលព័ត៌មានពីមហាជនល្អថា មានការលេងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ)នៅចំណុចភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ។ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ ឈឿន ប៊ុនឆន បានបញ្ជារកម្លាំងជំនាញ ស្រាវជ្រាវរហូតដល់ចំណុចកើតហេតុខាវលើ ហើយបានជួបមុខសញ្ញាសង្ស័យ ០១នាក់ ឈ្មោះ ងន ទៀង ភេទស្រី អាយុ ៣៥ឆ្នាំ កំពុងធ្វើសកម្មភាពដើរកត់កន្ទុយលេខ ពេលនោះកម្លាំងជំនាញបានធ្វើការឃាត់ ខ្លួនជនសង្ស័យរូបនេះ រួមជាមួយក្រដាសកត់កន្ទុយលេខ និងចុងសន្លឹកកត់កន្ទុយលេខ ព្រមទាំងប្រាក់រៀលមួយ ចំនួនមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ។

យោងតាមចម្លើយសារភាពរបស់ឈ្មោះ ងន ទៀង បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពកត់កន្ទុយលេខខុសច្បាប់ប្រាកដមែន ដោយកត់បានយកទៅឲ្យមេទទួលស៊ីសងឈ្មោះ គា មុំ ភេទស្រី អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយខ្លួន។ លុះនៅវេលាម៉ោង ៤និង ១៥នាទី ថ្ងៃដដែល សមត្ថកិច្ចបន្តស្រាវជ្រាវរហូតបាននាំខ្លួនឈ្មោះ គា មុំ រួមជាមួយ Ipad Mini ចំនួន ០១គ្រឿង និងទូរស័ព្ទដៃម៉ាកSamsung Galaxy Tab 4 ចំនួន ០១គ្រឿង ដែលជារបស់ជនសង្ស័យមកកាន់អធិការដ្ឋាន។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ គា មុំ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានបើកទទួលស៊ីសងកន្ទុយលេខខុសច្បាប់ពិតប្រាកដមែន ហើយឈ្មោះ ងន ទៀង គឺពិតជាអ្នកកត់កន្ទុយលេខយកមកឲ្យខ្លួនប្រាកដមែន៕

photo_2016-10-27_20-36-46photo_2016-10-27_20-36-48photo_2016-10-27_20-36-50photo_2016-10-27_20-36-52photo_2016-10-27_20-36-54photo_2016-10-27_20-36-56photo_2016-10-27_20-36-57photo_2016-10-27_20-37-26photo_2016-10-27_20-37-27photo_2016-10-27_20-37-29photo_2016-10-27_20-37-30photo_2016-10-27_20-37-32photo_2016-10-27_20-37-33photo_2016-10-27_20-37-35photo_2016-10-27_20-37-36photo_2016-10-27_20-37-38photo_2016-10-27_20-37-39photo_2016-10-27_20-37-41photo_2016-10-27_20-37-43photo_2016-10-27_20-37-44photo_2016-10-27_20-37-46photo_2016-10-27_20-37-48

មតិយោបល់