ព័ត៌មានជាតិ

មនុស្ស ៣នាក់ រងរបួស ក្រោយពីផ្ទុះធុងហ្គាស នៅស្ថានីយ៍មួយកន្លែង

កណ្ដាលៈ តាមសេចក្តីរាយការណ៍មកថា ធុងហ្គាសដ៍ធំមួយបានផ្ទុះឡើង បណ្តាលឲ្យរងរបួស មនុស្ស៣នាក់ (ស្រី១នាក់) នៅចំណុចភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ច ជនរងគ្រោះ ទី១-ឈ្មោះអាន ប៊ុនណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ ត្រូវជាម្ចាស់ស្ថានីយ៍។ ទី២-ឈ្មោះអាន លីហាវ ភេទប្រុស អាយុ៤ឆ្នាំត្រូវជាកូន។ ទី៣-មិនទាន់ស្គាល់អត្តសញ្ញាណ ភេទស្រី(ជាអ្នកបំរើ)។

ហេតុការណ៍នេះ បានឡើង កាលពីថ្ងៃ ទី២៩ ខែមេសា ឆ្នាំ២០១៦វេលាម៉ោង៧:១០នាទីយប់ ដែល ម្ចាស់ស្ថានីយ៍ លក់ ហ្គាស បានជួលជាងមកជួសជុលឲ្យប្រព័ន្ធហ្គាសដើរស្រួល ស្របពេលនោះហ្គាសក៏ផ្ទុះឡើងបណ្តាលឲ្យរងរបួសម្ចាស់ផ្ទះ និងកូនប្រុសម្នាក់ ព្រមទាំងអ្នកបំរើស្រីម្នាក់ទៀត។

បច្ចុប្បន្ន អ្នករងគ្រោះទាំង៣នាក់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ហើយករណីនេះមិនបណ្តាឲ្យឆាបឆេះ និង រងគ្រោះដល់អ្នកជិតខាងទេ៕
bom

bom3

bom2

ករណីផ្ទុះធុងហ្គាសនៅស្ថានីយ៍មួយកន្លែង បណ្តាលឲ្យមនុស្ស ៣នាក់រងរបួស
ករណីផ្ទុះធុងហ្គាសនៅស្ថានីយ៍មួយកន្លែង បណ្តាលឲ្យមនុស្ស ៣នាក់រងរបួស

មតិយោបល់