ព័ត៌មានជាតិ

គ្រូពេទ្យមនុស្សធម៌ចុះពិនិត្យរក្សាព្យាបាលអតីតយុទ្ធជនគ្រួសារកងទ័ពនិងប្រជាពលរដ្ឋ៣០០នាក់ដោយឥតគិតថ្លៃ

កំពង់ធំៈ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជាខេត្តកំពង់ធំ បានកៀគរ សម្បុរជនទាំងក្នុងនិងក្រៅប្រទេសក្នុងការជួយឧបត្ថម្ភ ដើម្បីសាងសង់បន្ទាយ ធ្វើឲ្យហេដ្ឋរចនាសម្ព័ន្ឋអាគារធ្វើការ សាលប្រជុំនិងអាគារស្នាក់ នៅជាច្រើនខ្នង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់កន្លងទៅនេះ ។ មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍សោម ស៊ុន បានស្នើសុំឲ្យគ្រូពេទ្យមនុស្សធម៌ចម្រុះ មានទាំងកាក បាត ក្រហម មណ្ឌលសុខភាពនិងគ្រូពេទ្យចំណុះឲ្យបញ្ជាការដ្ឋានកងទ័ពទីក្រុងហូជីមិញសរុបចំនួន៤៦នាក់ បានមកពិនិត្យនិងព្យាបាលជំងឺនៅក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ការពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋរបស់ គ្រូពេទ្យមនុស្សធម៌នេះគឺបានធ្វើឡើងចំនួន២ គឺទី១បានធ្វើឡើង នៅវត្តបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ រួមទាំងព្រឹកថ្ងៃទី ១៥ខែកញ្ញា ឆ្នាំ ២០១៦ ដែលបានដឹកនាំដោយលោកវរៈសេនីយ៍ឯកចិន វ៉ានតាំ មេបញ្ជាការងបញ្ជាការដ្ឋាន​កងទ័ពទីក្រុងហូជីមិញត្រូវបានពិនិត្យនិងព្យាបាលជំងឺជូនចំនួន៣០០នាក់ដោយឥតគិតថ្លៃ ។

ក្នុងនោះមានក្រុមគ្រួសារអតីតយុទ្ធជនចំនួន១៦៦នាក់ គ្រួសារកងទ័ពចំនួន១០០នាក់និងប្រជាពលរដ្ឋ៣៤នាក់ ក្រោយពីពិនិត្យព្យាបាលហើយ ក៏មានថវិកាជូនក្នុងម្នាក់២០​ដុល្លារ​សម្រាប់ជាកា​ដូរអនុស្សាវរីយ៍ ។

លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ផងដែរថា ដោយយល់ឃើញនូវភាពខ្វះខាតរបស់អតីតយុទ្ធជន និងគ្រួសារកងទ័ព រួមទាំងប្រជាពលរដ្ឋទាំង៨ស្រុកក្រុង​មួយចំនួន មានជីវភាពក្រីក្រខ្វះលទ្ធភាពក្នុងការព្យាបាលជំងឺ ដោយអ្នកខ្លះត្រូវបានចំណាយថវិកាទៅព្យាបាលជំងឺនៅប្រទេសវៀតណាម ដូច្នេះដើម្បីកាត់បន្ថយការចំណាយ គឺបានស្នើសុំឲ្យគ្រូពេទ្យមនុស្សធម៌អញ្ជើញមកព្យាបាលដល់ខេត្តកំពង់ធំផ្ទាល់ ក្នុងនោះមានការព្យាបាលជំងឺគ្រប់ប្រភេទ រួមទាំងពិនិត្យព្យាបាលជំងឺរោគស្រ្តីផងដែរ ។

ប្រជាពលរដ្ឋបានសម្តែងនូវការអគុណដល់លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន ដែលបានយកចិត្តទុកដាក់ ចំពោះគ្រួសារអតីតយុទ្ធជន និងគ្រួសារកងទ័ព រួមទាំងប្រជា​ពលរដ្ឋ ដែលកំពុងតែមានជំងឺប្រចាំកាយ និងមានជីវភាពក្រីក្រ ឲ្យបានធូស្រាលពីជំងឺ៕

ពេទ្យមនុស្សធម៌ពេទ្យមនុស្សធម៌ពេទ្យមនុស្សធម៌ពេទ្យមនុស្សធម៌ពេទ្យមនុស្សធម៌ពេទ្យមនុស្សធម៌ពេទ្យមនុស្សធម៌ពេទ្យមនុស្សធម៌ពេទ្យមនុស្សធម៌ពេទ្យមនុស្សធម៌ពេទ្យមនុស្សធម៌

មតិយោបល់