ព័ត៌មានជាតិ

រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត

រតនគិរីៈ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងមានការចូលរួមពីលោក លោកស្រី មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុក និងប្រធានអនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។

នៅក្នុងកិច្ចប្រជុំនេះដែរ គឺធ្វើការពិភាក្សាទៅលើបញ្ហាចំនួន៥ចំណុច ក្នុងនោះទី១ ស្តាប់របាយការណ៍ ស្តីពីស្ថានភាព សណ្តាប់ធ្នាប់ សាធារណៈ សន្តិសុខ សុវត្ថិភាព ក្រុងស្រុក។ ទី២ ផ្សព្វផ្សាយសារាចរណ៍ ណែនាំ ស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រង ធនធានធម្មជាតិ។ ទី៣ ផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពី ការអនុវត្តន៍វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់។ ទី៤ផ្សព្វផ្សាយសារាចរណ៍ស្តីពី ការថែរក្សា ការពារបង្គោលព្រំដែនចាស់ បោះដោយគណៈកម្មការកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន និងក្រោយទសវត្សរ៍ឆ្នាំ១៨៧០ និងចុងក្រោយទី៥ គឺប្រជុំពិភាក្សាទៅលើបញ្ហាផ្សេងៗជាច្រើនទៀត៕

រដ្ឋបាលខេត្តរតនគិរី

រដ្ឋបាលខេត្តរតនគិរី

រដ្ឋបាលខេត្តរតនគិរី

រដ្ឋបាលខេត្តរតនគិរី

រដ្ឋបាលខេត្តរតនគិរី

រដ្ឋបាលខេត្តរតនគិរី

រដ្ឋបាលខេត្តរតនគិរី

រដ្ឋបាលខេត្តរតនគិរី

រដ្ឋបាលខេត្តរតនគិរី

រដ្ឋបាលខេត្តរតនគិរី

រដ្ឋបាលខេត្តរតនគិរី

រដ្ឋបាលខេត្តរតនគិរី

រដ្ឋបាលខេត្តរតនគិរី

រដ្ឋបាលខេត្តរតនគិរី

រដ្ឋបាលខេត្តរតនគិរី

មតិយោបល់